មន្ត្រី​កាំកុងត្រូល ចុះ​រឹបអូស​ទំនិញ​ខូចគុណភាព​បាន​មួយចំនួន នៅ​ផ្សារសេរី​សោភ័ណ និង​ផ្សារ​ចំការ​គរ

10-April-2016 | ដោយ មែន កំសត់


​បន្ទាយមានជ័យ​៖  ក្រុមមន្ត្រី​កាំកុងត្រូល​ខេត្ត​បន្ទាយ​មាន នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦​នេះ បាន​ចុះ​ត្រួតពិនិត្យ​មុខទំនិញ​ដែល​ដាក់តាំង​លក់​នៅតាម​ផ្សារសេរី​សោភ័ណ និង​ផ្សារ​ចំការ​គរ ក្នុង​ក្រុង​សេរី​សោភ័ណ ដើម្បី​រក​ឲ្យ​ឃើញ​ពី​ទំនិញ​ដែល​ខូចគុណភាព ព្រមទាំង​ចុះ​ណែនាំ​ដល់​ក្រុមអាជីវករ​លក់ដូរ​ផងដែរ​។​
 

លោក ហុង លៀង អនុប្រធាន​ទី​១ ទទួលបន្ទុក​ទីផ្សារ​និង​ស្ថិតិ​ខេត្តបន្ទាយមានជ័យ បាន​ថ្លែងថា យុទ្ធនា​ការចុះ​ត្រួតពិនិត្យ​នៅតាម​ផ្សារ​ខាងលើនេះ បានធ្វើ​ឡើង​ក្រោម​កិច្ចសហការ​ជាមួយ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ នគរ​បាក​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​លោក​អភិបាលក្រុង​សេរី​សោភ័ណ​ផងដែរ​។​

​យ៉ាងណាក៏ដោយ​បើតាម​លោក ហុង លៀង ទំនិញ​ដែល​ត្រូវ​រឹបអូស​នោះ​មាន​តិចតួច​បំផុត មានន័យថា ក្រុមអាជីវករ​មានកា​រ​យល់ដឹង​ច្រើន​លើ​ការលក់ទំនិញ​តាម​ទីផ្សារ​ពោល​ពួកគេ ក៏បាន​គិតគូ​លើ​ការទិញ​ទំនិញ​យកមក​លក់​ផងដែរ ។ លោក​បាន​បញ្ជាក់ថា សម្រាប់​យុទ្ធនាការ​នៅពេលនេះ​ក្រុមការងារ​បាន​រឹបអូស ទឹកសេរ៉ូ ១០​ដប​, ទឹកក្រូច ១៨​ដប និង​ប្រេងខ្យង ២៣​ដប​។​​លោក ហុង លៀង បាន​ថ្លែង​ទៀតថា ក្រោម​ការណែនាំ​ពី​លោក ស៊ាន ស៊ុ​ណាត ក្រុមការងារ​របស់លោក​នឹង​បន្ត​ចុះ​ត្រួតពិនិត្យ នៅតាម​ផ្សារ​នានា​បន្តទៀត គោលបំណង​លុប បំបាត់​មុខទំនិញ​ដែល​ខូចគុណភាព លើកកម្ពស់​សុខភាពរ​បស់​ប្រជាពលរដ្ឋ​ទូទៅ​៕

ចំនួនអ្នកទស្សនា

    20539087

  • ថ្ងៃនេះ15911
  • ម្សិលមិញ15681
  • សប្តាហ៍នេះ74751
  • ខែនេះ96631
  • ឆ្នាំនេះ96631
  • សរុប20539087