បង្ខំ​នារី​វ័យ​២៣​ឆ្នាំ ប៉ង​រំលោភ​តែ​នាង​មិន​ឲ្យ ចាប់​អារ​-​ក សម្លាប់​រួច​ទម្លាក់​សព​ចោល​ក្នុង​ទឹកស្រះ​

11-April-2016 | ដោយ មែន កំសត់


​ក្រចេះ​៖ យុវជនឈាមរាវ​ម្នាក់ ហេតុតែ​ចង់​រួមភេទ​ពេក បាន​ទៅ​ចាប់បង្ខំ​នារី​វ័យ​២៣​ឆ្នាំ ប៉ង​រំលោភ​តែ​នាង​មិន​ឲ្យ ស្រាប់តែ​ផ្ទុះ​កំហឹង​រហូត​យក​កាំបិត​ចាប់​អារ​-​ក សម្លាប់ចោល ហើយ​យក​សព​ទៅ​ទម្លាក់ចោល ក្នុង​ទឹកស្រះ​នៅ​ខាងក្រោយ​ផ្ទះ នារី​រងគ្រោះ ភូមិ​ថ្ម​ក្រែ​កណ្ដាល ឃុំ​ថ្ម​ក្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

​សព​នារី​រងគ្រោះ​ត្រូវ បាន​បងប្អូន​និង​សាច់ញាតិ​ប្រទះឃើញ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦​នេះ ក្រោយពី​បាន​បាត់​មួយ​យប់​រួចមក​។ យ៉ាងណាក៏ដោយ ជនដៃដល់​យ៉ាង​សាហាវ​ឃោ​ឃៅ​ខាងលើនេះ ត្រូវបាន​កម្លាំង​នគរបាល និង​កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ ចាប់ខ្លួនបាន​ភ្លាមៗ ក្រោយ​ប្រទះឃើញ​សព​នារី​រងគ្រោះ​រួចមក​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សោម ចិន្ដា អាយុ​២៣​ឆ្នាំ ដោយឡែក ជនដៃដល់​វិញ​មានឈ្មោះ ចែម ចាន់​រិ​ទ្ធ ហៅ ច​យ អាយុ​២០​ឆ្នាំ រស់នៅ ភូមិ​ឃុំ​កើតហេតុ​នៅផ្ទះ​ជាប់​ផ្ទះ​ជនរងគ្រោះ​។​
​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹង​ទៀតថា នារី​រងគ្រោះ​ត្រូវបាន​ម្ដាយ​ប្រើ​ឲ្យ​ទៅ​ជួល​ឌី​សចា​ក់រឿង ស្រាប់តែ​បាត់​ខ្លួន តាំងពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​៩ ខែមេសា រក​មិនឃើញ ហើយ​សាច់ញាតិ​បង​នាំ​ឆោឡោរ ដើររក​មិនឃើញ មិនដឹងថា​ទៅណា ឬ​មានរឿង​អ្វី​នោះទេ​។​
​លុះ​ព្រឹក​ឡើង​ថ្ងៃទី​១០ ខែមេសា សាច់ញាតិ​នាំគ្នា​ដើរ​រ​រក​បន្ដទៀត ក៏​ប្រទះឃើញ​ស្លាប់ នៅក្នុង​ស្រះ​នៅក្រោយ​ផ្ទះ​តែម្តង​។ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានសម្លាប់ ជនរងគ្រោះ​ពិតមែន ពីព្រោះ​ខ្លួន​ប៉ុនប៉ង់​រំលោភ​នាង តែ​នាង​មិន​ព្រម ហើយក៏​សម្លាប់​តែម្ដងទៅ​។​
​បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​ឃាត់​សួរនាំ​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ចិត្រ​បុរី ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕

ចំនួនអ្នកទស្សនា

    20538437

  • ថ្ងៃនេះ15261
  • ម្សិលមិញ15681
  • សប្តាហ៍នេះ74101
  • ខែនេះ95981
  • ឆ្នាំនេះ95981
  • សរុប20538437