ករណីគ្រោះចរាចរណ៍ ឡាន ស្ដរិចបែកកង់ក្រឡាប់ធ្លាក់ទៅ ក្រោមថ្នល់ ស្រុកបាធាយ
កំពង់ចាម៖ កាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៦ វេលាម៉ោង ១៥ និង ២៥នាទី នៅចំណុច លើផ្លូវជាតិលេខ៦ ក្នុង ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះចរាចរណ៍ មួយបានកើត ឡើង ដោយរថយន្តមួយគ្រឿង ម៉ាក ស្តារិច ពណ៌សំបក ឪឡឹក ពាក់ ផ្លាកលេខភ្នំពេញ 2S. 5539 ដែលបើកបរដោយ ឈ្នោះ អ៊ុកទាប ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅក្នុងភូមិ ថ្នល់បត់ ឃុំកោះចិន ស្រុកពញ្ញាឮ ខេត្តកណ្ដាល បានបែកកង់មុខហើយ ក្រឡាប់ធ្លាក់ទៅ ក្រោមថ្នល់ បណ្ដាលអោយ អ្នករួមដំណើររងរបួស ចំនួន៨នាក់ ក្នុង នោះ រងរបួស ធ្ងន់ម្នាក់ និង ស្រាល ៧នាក់និង រថយន្តខូចខាតយ៉ាងទំងន់។
ក្រោយកើតហេតុ កម្លាំង សមត្ថកិច្ចបានទៅ ដល់ធ្វើការអន្តរាគមន៍ ជួយជនរងគ្រោះបញ្ចូនទៅ មន្ទីពេទ្យបង្អែក ស្រុកបាធាយ និងធ្វើការ ឃាត់ខ្លួនអ្នកបើកបរ យកមកសាកសូរនៅអធិការ ស្រុក តែយ៉ាងណា សមត្ថកិច្ចបានអោយដឹងទៀតថារថយន្តនេះគឺមានគ្នា ពីរ ឡាន គឺ រថយន្ត ស្ដារិច នេះមួយនិង រថយន្តម៉ាក ហៃឡែនឌរ មួយ បានធ្វើតំណើរទៅ កំសាន្តនៅឯ ខេត្ត សៀមរាបតែ អកុសល្យមកដល់ចំណុចកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍នេះតែម្ដង បន្ទាប់ពីបានសាកសួរ ជនរងគ្រោះនិង អ្នកបើកបរ រួចក្រុមគ្រួសាររបស់គាត់ មួយឡានទៀត ដែល ជិះ រថយន្តម៉ាក់ ហៃឡែនឌ៍រ ក៏បានធានា ខ្លូន មិនអោយមានការ ឃាត់ខ្លួនអីទេ ព្រោះជាសាច់ញ្ញាតិគាត់ទាំងអស់ទាំងអ្នកបើកទាំងអ្នករងរបួស។ បន្ទាប់ពី ធ្វើការ សម្រប សម្រួល ជាមួយកម្លាំង សមត្ថកិច្ចចប់សព្វគ្រប់ ក្រុមគ្រូសារ របស់ជន រងគ្រោះ ក៏បានជួលឡាន ដើម្បី ដឹកជនរងគ្រោះទៅ ភ្នំពេញ វិញ ដើម្បីធ្វើការ ព្យាបាល៕
ដោយ៖ហ៊ាង អ៊ាមហ៊ុយ