លោក អ៊ុំ សំអាន ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប ​ចាប់ខ្លួន

11-April-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប ចាប់ខ្លួន​ហើយ នៅវេលា​ម៉ោង​ប្រមាណ​ជាង​១២​យប់​រំលង​អាធា​ត្រ​ចូល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦ នេះ​បើ​យោងតាម​មន្ត្រីនគរបាល​ជាន់ខ្ពស់ ខេត្តសៀមរាប​ថ្លែងប្រាប់ ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។​

​សមត្ថកិច្ច​ជាន់ខ្ពស់​បានបញ្ជាក់​ថា លោក អ៊ុំ សំអាន ត្រូវបាន​ចាប់ខ្លួន​នៅលើ​ទឹកដី​ខេត្តសៀមរាប ពីបទ​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ដូច​ករណី​លោក ហុង សុខ​ហួរ ដែរ​។ ហើយ​នៅពេលនេះ​លោក អ៊ុំ សំអាន កំពុង​បញ្ជូន​មកកាន់​រាជធានី​ភ្នំពេញ​។ ការបញ្ជូន​ខ្លួន​លោក អ៊ុំ សំអាន អាច​នឹង​មកដល់​រាជធានី​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ​ជាង​៧​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦​នេះ​។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា លោក អ៊ុំ សំអាន ត្រូវបាន​ចាប់ខ្លួន​នៅ​ម្តុំ​ផ្សារកណ្តាល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប នៅពេល​លោក​ចុះ​ដក​លុយ​នៅ​ទូរ ATM របស់​ធនាគារ​។
​លោក អ៊ុំ សំអាន បាន​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦ បន្ទាប់ពី​លោក​បាន​ចាក​ចេញទៅ​អាមេរិក កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៥​។​

​សូម​ជំរាប​ថា លោក អ៊ុំ សំអាន នាពេល​កន្លង​ទៅបាន​ប​ង្ហោះ​ផែនទី​របស់​កម្ពុ​ជាច្រើន​សន្លឹក សុទ្ធសឹងតែ​ផែនទី​ក្លែងក្លាយ ក្នុង​គោលបំណង ដើម្បី​បង្ក​ភាពចលាចល​នៅក្នុង​សង្គម ហើយ​កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​ខេត្តសៀមរាប ត្រូវបាន​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដាក់ទណ្ឌកម្ម វិន័យ​មួយចំនួន បន្ទាប់ពី​សកម្មភាព ផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម ប៉ះពាល់​ដល់​កិត្យានុភាព​របស់​រដ្ឋសភា និង​ការជេរប្រមាថ​មើលងាយ​ប្រធានរដ្ឋសភា ដែល​ផ្ទុយ​នឹង​បទបញ្ជាផ្ទៃក្នុង​របស់រ​ដ្ឋ​សភា​៕

ចំនួនអ្នកទស្សនា

    20538817

  • ថ្ងៃនេះ15641
  • ម្សិលមិញ15681
  • សប្តាហ៍នេះ74481
  • ខែនេះ96361
  • ឆ្នាំនេះ96361
  • សរុប20538817