ព្រៃវែង ៖ នាថ្ងៃទី១៧ខែ មេសា ឆ្នាំ២០១៦ ម៉ោង១១ជាង មានករណីភ្លើងឆេះព្រៃ ដែលស្ថិតនៅខាងក្រោយភូមិ កោងទន្លេលើ ឃុំ ល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ឯកឧត្ដម ជា សុមេធី អភិបាលនៃគណៈអភិបាល ខេត្តព្រៃវែង បានបញ្ជាអោយរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ចុះអន្តរាគមន៍ពន្លត់ភ្លើង ដោយមានលោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កម្លាំងអធិការដ្ឋានស្រុក កងរាជអាវុធហត្ថស្រុក និងរួមសហការជាមួយបងប្អូនប្រជាជននៅទីនោះជួយពន្លត់ភ្លើង មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្ដម ជា សុមេធី បានអញ្ជើញមកពិនិត្យ និងជួយពន្លត់ភ្លើងដោយផ្ទាល់ដៃ នៅកន្លែងមានអគ្គីភ័យនេះ រហូតទាល់តែភ្លើងត្រូវបានពន្លត់ទាំងស្រុងនៅម៉ោងប្រមាណជាង៥ល្ងាចនេះ.និងមិនណ្ដាលឲ្យមានគ្រោះថ្នាក់ឬប់ះពាល់ខូចខាតអ្វីឡើយ។
ចំពោះករណីអគ្គីភ័យឆេះព្រៃខាងលើនេះ គេមិនទាន់ស្វែងរកមូលហេតុពិតប្រាកដបាននៅឡើយទេ គ្រាន់តែដាក់ការសន្និដ្ឋានថា អាចមកពី ភ្លើងរបស់អ្នករកឃ្មុំបង្កឡើងដោយភ្លើងកន្ទុយបារីដែលគេក្រវាត់ចោលទៅលើព្រៃ។
ហើយដោយអាកាសធាតុមានកំដៅខ្លាំងបង្កាត់ទៅេជាភ្លើងអគ្គីភ័យយ៉ាងសន្ធោរសន្ធៅបែបនេះតែម្តង។ សំរាប់ករណីអគ្គីភ័យខាងលើនេះ ត្រូវបានប្រជាពលរដ្ឋនាំគ្នាធ្វើការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និង លោក ម៉ន នី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្តាល ដែលបានចូលរួមយ៉ាងសកម្មដោយផ្ទាល់ក្នុងការពន្លត់អគ្គីភ័យ ដោយមិនខ្លាចក្រែងមានបញ្ហាដល់ខ្លួន និងមិនគិតពីឋាន:តួ នាទី ក្នុងការរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ៕