Land Cruiser ស្លាក​លេខ​នគរបាល​បើក​បុក​រថយន្ត Vigo​អ្នកបើក​គេចខ្លួន

18-April-2016 | ដោយ មែន កំសត់


​កំពង់ធំ​៖ អ្នកបើករថយន្ត Land Cruiser ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ នគរបាល​2.6556 បាន​បុក​ជាមួយ​រថយន្ត Vigo បណ្តាល​រង​ការខូចខាត​យ៉ាងដំណំ ប៉ុន្តែ​អ្វីដែល​ហួសចិត្ត​នោះ គឺ​អ្នកបើករថយន្ត Land Cruiser មិនបាន​ចូលខ្លួន​មក​ដោះស្រាយ បែរជា​គេចខ្លួនបាត់ ហើយ​ហៅ​បក្ខពួក​របស់ខ្លួន​មក​ដោះ​ស្លាក​លេខ​រថយន្ត យកទៅ​បាត់​ទៀត ក្នុង​គោលបំណង​មិន​ឲ្យ​សមត្ថកិច្ច​ដឹង និង​អ្នកកាសែត​ថត​បាន​យកទៅ​ចុះផ្សាយ ជាពិសេស​នោះ គឺមាន​បំណង​លាក់​អត្តសញ្ញាណ របស់ខ្លួន​តែម្តង​។​
​ហេតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បានកើត​ឡើង​នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅលើ​ចំណុច​ផ្លូវ​វាង​ក្រុង​ថ្មី ក្នុងភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​

​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត Land Cruiser ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​នគរបាល​2. 6556 បើកបរ​ក្នុង​ល្បឿ​ង​យ៉ាង​លឿន​ឆ្លងថ្នល់​វៀង​ក្រុង​ពី​កើ​តទៅ​លិច លុះ​មក​ជិត​ដល់​ចំណុច​ផ្លូវ​ម្ខាង​ទៀតហើយ​នោះ ក៏បាន​វាក់​អើ​ជាមួយនិង​ម៉ូតូ​១​គ្រឿង​ទៀត​។ ពេលនោះ អ្នកបើករថយន្ត Land Cruiser ក៏​ជាន់​ហ្វ្រាំង​គាប់​ជួន​រថយន្ត​វី​ហ្គោ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2I.7336 បើកបរ​ពី​ជើង​ទៅ​ត្បូង ក៏បាន​គ្នា​យ៉ាង​ពេញ ទំហឹង បណ្តាល​ឲ្យ​រថយន្ត Land Cruiser ក្រឡាប់​ជាច្រើន​ត្រឡប់​ធ្លាក់​ពីលើ​ផ្លូវជាតិ ផ្ទុះ​ពោង​សុវត្ថិភាព​ទាំងអស់ ក្នុង​រថយន្ត​។​

​រថយន្ត ត្រូវ​ខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នោះទេ ពីព្រោះ​នៅក្នុង​រថយន្ត​សេរី​ទំនើប​មួយ​នេះ មានតែ​អ្នកបើកបរ​ម្នាក់ ហើយ​បាន​ពោង​សុវត្ថិភាព​ជួយ​។​
​ក្រោយពេល​កើតហេតុ​ភាគី​ខាង​រថយន្ត​វី​ហ្គោ​ឈ្មោះ ខាំ សំ ភេទ​ប្រុស​អាយុ​៣៩ រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត បាន​ចូលខ្លួន​មក​ដោះស្រាយ​នៅ​ចំពោះមុខ​សមត្ថកិច្ច តែ​ចំណែក​ភាគី​ខាង​រថយន្ត Land Cruiser បាន​ព្យាយាម​គេចខ្លួន ពី​កន្លែងកើតហេតុ និង​ខិតខំ​លាក់បាំង​អត្តសញ្ញាណ ហើយ​បាន​ទូរស័ព្ទ​ឲ្យ​បងប្អូន​ដោះ​ស្លាក​លេខ​រថយន្ត​យកទៅ​លាក់ទុក ដោយ​មិន​ប្រាប់​ការពិត​ថា​ម្ចាស់​រថយន្ត​ឈ្មោះ​អ្វី ហើយ​មាន​ឋានៈ​ធំ​ប៉ុនណា​នោះទេ គេ​គ្រាន់តែ​ដឹងថា​ម្ចាស់​រថយន្ត គឺជា​មន្ត្រីនគរបាល​ម្នាក់​។​
​លោក​វរ​សេនី​យ៏​ឯក កែវ ហួ ស្នងការរង​នគរបាល​ខេត្តកំពង់ធំ និង​ជា​ប្រធានការិយាល័យ​កណ្តាល សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក បាន​ប្រាប់​នៅ​រសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៦​នេះ​ថា​ករណី​ខាងលើនេះ បើតាម​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក ប្រសិន​មិនមាន​គ្រោះថ្នាក់​ធំ​ដំ​ទេនោះ គឺ​ភាគី​ទាំងសងខាង​ធ្វើ​ការចចារ​គ្នា​ទៅ បើ​មិនត្រូវ​គ្នា​ទេ មានតែ​ចងក្រង​សំណុំរឿង​បញ្ជូនទៅ​តុលាការ តែ​រហូតមក​ដល់ពេលនេះ​ខាង​ភាគី​រថយន្ត Land Cruiser នៅ​មិនទាន់​ចូលមក​ស​ប្រម​សម្រួល​នៅឡើយ​ទេ​។​

​លោក​ថា បើតាម​ច្បាប់​គឺមាន​កំហុស​ម្ខាង​ម្នាក់​ខាង​រថយន្ត​ឡង់​គ្រី​ស័​រ បើក​ឆ្លងថ្នល់​មិនមាន​ការប្រុងប្រយ័ត្ន រីឯ​ខាង​រថយន្ត​វី​ហ្គោ​វិញ​បើក​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ហើយ​ផ្លូវ​វាង​ក្រុង​នេះ​ទើបតែ​សាងសង់​រួច នៅ​មិនទាន់​បានដាក់​ស្លាក​សញ្ញា​ចរាចរណ៍​នៅឡើយ ទើប​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញ៉ឹក​ញាប់ នៅ​ចំណុច​ខាងលើនេះ​៕

ចំនួនអ្នកទស្សនា

    20539117

  • ថ្ងៃនេះ15941
  • ម្សិលមិញ15681
  • សប្តាហ៍នេះ74781
  • ខែនេះ96661
  • ឆ្នាំនេះ96661
  • សរុប20539117