សមត្ថកិច្ច ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី នៅ​សង្កាត់​ស្រះចក

18-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​របស់​ខណ្ឌដូនពេញ ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង លោក គុជ គឹមឡុង និង​មានការ​បញ្ជា​ផ្ទាល់​ពី ​លោក ​គួច ចំរើន អភិបាល នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៦​នេះ បាន​ចុះបង្ក្រាប​ទីតាំង​បើក​លេង​ល្បែងស៊ីសង ដោយ​ខុសច្បាប់ ប្រភេទ​ហ្គេម​បាញ់​ត្រី​ស្ថិតនៅ​ផ្ទះ​លេខ​៧២ ផ្លូវ​រថភ្លើង ភូមិ​២ សង្កាត់​ស្រះចក​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​ស្រះចក បាន​ឲ្យ​ដឹងថា សម្រាប់​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ បាន​ដកហូត​បាន​ទូ​ហ្គេម​បាញ់​ត្រី​១​គ្រឿង ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​២​ដើម កៅអី​៩ និង​កង្ហា​ចំនួន​៣​គ្រឿង ដោយ​យកមក​រក្សាទុក នៅ​សាលាខណ្ឌ​រង់ចាំ​បំផ្លាញចោល​។​

​សូមបញ្ជាក់ថា សម្រាប់​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ហ្គេម និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅលើ​ទឹកដី​ខណ្ឌដូនពេញ ត្រូវបាន​អភិបាលខណ្ឌ​លោក គួច ចំរើន បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ទាំងអស់​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​មិន​ឲ្យ​សល់​នោះទេ ពីព្រោះ​ល្បែង​ទាំងនេះ វា​ជា​មូលហេតុ​នាំ​ឲ្យ​កើតឡើង​បទល្មើស​ដូចជា គ្រឿងញៀន លួច ឆក់ ប្លន់ និង​អំពើហិង្សា​ជាដើម​៕

ចំនួនអ្នកទស្សនា

    20540667

  • ថ្ងៃនេះ17491
  • ម្សិលមិញ15681
  • សប្តាហ៍នេះ76331
  • ខែនេះ98211
  • ឆ្នាំនេះ98211
  • សរុប20540667