កំពង់ឆ្នាំង ៖ ដីព្រៃលិចទឹក រាប់រយហិកតា ដែលជាជម្រកត្រីពងកូន ទទួលរងភ្លើងឆេះ មកដល់ពេលនេះនៅមិនទាន់ រលត់នៅឡើយ ដែលជាក្តីព្រួយបារម្ភ របស់បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅ តាមមាត់កំពង់ ផ្សារចលត័ មាត់ទន្លេកំពង់ឆ្នុកទ្រូ ។
សេចក្តីរាយការណ៍ បានអោយដឹងថា ភ្លើងឆេះព្រៃលិចទឹកនេះ បានកើតឡើង តាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ រហូតមកដល់ថ្ងៃទី១៨ ខែមេសា នៅតែបន្តឆេះ យ៉ាងសន្ធោសន្ធៅដដែល មិនទាន់ស្ងប់ស្ងាត់នៅឡើយ ខណះកំដៅថ្ងៃ មានការកើនឡើង រៀងរាល់ថ្ងៃ ។ ភ្លើងឆេះព្រៃខាងលើនេះ កើតមានរយះពេល ១០ថ្ងៃមកហើយ ដែលមាន ៣ភូមិ ១ភូមិសេះស្លាប់ ២ភូមិកំពង់ព្រះ ៣ភូមិឆ្នុកទ្រូ មកដល់ពេលនេះ នៅតែបន្តឆេះរហូតខណះដែលផ្សារចលត័ មាត់ទន្លេឆ្នុកទ្រូ មានប្រជាពលរដ្ឋ តាំងតូបតូចៗ លក់ឥវ៉ាន់របស់របរ នៅជាប់និងព្រៃ ជាក្តីបារម្ភ របស់ពួគគាត់ ក្នុងការសនៅប្រចាំថ្ងៃ ។
អាជ្ញាធស្រុកបរិបូរណ៍ បានអោយដឹងថា ស្ថានភាពភ្លើងឆេះព្រៃ នៅតែមានស្ថានភាព បន្តឆេះដដែល តែមានសភាពរាយបាយ ក្នុងនោះមានកំលាំងសមត្ថកិច្ច ជាច្រើននាក់ បាននិងកំពង់តាមដាន ស្ថានភាពភ្លើងឆេះព្រៃលិចទឹក ក្នុងនោះក៍មានរថយន្ត ពន្លត់អគ្គីភយ័របស់ស្នងការនគរបាលខេត្ត ២គ្រឿង ដាក់នៅប្រចាំការ នៅទីនោះផងដែរ ខ្លាចកើតមានភ្លើងឆេះ ចូលក្នុងផ្សារចលត័ ខណះដែលអាកាសធាតុ កំពង់ឡើងកម្តៅ និងមានខ្យល់ធ្លាក់ផងនោះ ។
សមត្ថកិច្ច បានដាក់ការសន្និដ្ឋានថា ភ្លើងឆេះព្រៃខាងលើនេះ បណ្តាលមកពីមនុស្ស លួចដុតរុករកសត្វព្រៃ ដែលធ្វើអោយកើតមាន ភ្លើងឆេះព្រៃយ៉ាងនេះ តែមិនបណ្តាលអោយ មានគ្រោះថ្នាក់ណាមួយ ដល់មនុស្សសត្វផ្ទះសម្បែង នោះឡើយ។ ក្នុងនោះអាជ្ញាធរ មូលដ្ឋានឃុំ ស្រុក បានធ្វើការអំពាវនាវ ដ៍ទទូចដល់ប្រជាពលរដ្ឋ ដែលមានលំនៅឋាន ក្នុងផ្សារចលត័កំពង់ឆ្នុកទ្រូ ទាំងអស់ សូមអោយមានការប្រុងប្រយត្ន័ខ្ពស់ ទ្រព្យសម្បត្តិ និងវត្ថុផ្សេងៗ ពិសេសក្មេងៗ និងត្រៀមឧបករណ៍ សម្រាប់បាញ់ពន្លត់អគ្គីភយ័ ៕