ស្ទឹងត្រែង ៖ ចោរហារយមិនដឹងមានគ្នាប៉ុន្មាននាក់ទេបានលួចគោអ្នកភូមិចំនួនបីក្បាលកាប់ យកសាច់នៅក្នុងព្រៃក្រោយភូមិដោយវ:យកភ្លៅនិងគ្រឿងក្នុងបន្សល់ទុកតែ គ្រោងឆ្អឹងនិងស្បែកទុកឲ្យម្ចាស់យកទៅផ្ទះវិញទាំងការសោកស្តាយបំផុត។ ចោរកម្មផ្តាច់អាជីពស្រែចម្ការពីអ្នកក្រីក្រនោះបានកើតឡើងនៅក្នុងព្រៃភូមិ កំភុនឃុំកំភុន ស្រុកសេសាន្ត ខេត្ត ស្ទឹងត្រែង កាលពីយប់ថ្ងៃទីទី១៧ខែមសា ឆ្នាំ២០១៦។
ម្ចាស់គោបានប្រាប់នគរបាលប៉ុស្តិ៍កំភុនឲ្យដឹងថា នៅយប់ថ្ងៃទី១៧ ខែមេសាឆ្នាំ២០១៦ លោក ហ៊ុម កញ្ញាដែលជាម្ចាស់បានយកគោចងក្នុងក្រោលដូចសព្វដង ។លុះព្រឹកឡើងបម្រុងយកគោចេញពីក្រោលដូចរាល់ដងតែបាត់មិនឃើញ ទាំងអស់ចំនួនបីក្បាល។ ប្រភពដដែលបានបន្តថាក្រោយពីបាត់នៅព្រឹកថ្ងៃទី១៨ខែមេសាម្ចាស់គោ ក៍នាំបងប្អូនដើររកតាមក្រោយវាលស្រែរួចទើបប្រទះឃើញខ្មោចគោត្រូវក្រុម ចោរលួចកាប់នៅក្រោយស្រែថុងកនុង ភូមិកំភុនដោយកាប់យកតែភ្លៅចំនួន៨និងគ្រឿងក្នុងទៅបាត់អស់។ ចំណែកសាច់ដែលនៅសេសសល់និងគ្រោងឆ្អឹងត្រូវបានម្ចាស់យកត្រឡប់ ទៅផ្ទះវិញទាំងសោកស្តាយពន់ពេក។ បន្ទាប់ពីនោះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវស៊ើបអង្កេតក្នុងករណីនេះ ដើម្បីចាប់់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕