សម្លាប់​ប្រពន្ធ​រួច​ដុត​ផ្ទះ បន្ទាប់មក​ចងក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​

19-April-2016 | ដោយ មែន កំសត់



 កំពង់ធំ​៖ ឃាតកម្ម​យ៉ាង​សាហាវព្រៃផ្សៃ បុរស​ជា​ប្តី​បានសម្លាប់​ប្រពន្ធ​រួច​ដុត​ផ្ទះ បន្ទាប់មករ​ត់ទៅ​ចងក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​នៅ​ដើមឈើ​មុខផ្ទះ ។ ​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​បឹង ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​ព្រហ្មទណ្ឌ ស្រុក និង​ខេត្ត​ប្រាប់ថា ករណី​ឃាតកម្ម​ខាងលើនេះ​បង្ក​ឡើយ​ដោយ​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ កេ​ត ថា​ញ់ អាយុ​៤២ មានមុខរ​បរជា​អ្នកស៊ីឈ្នួល​អារឈើ​ឲ្យ​គេ​ទាំង​២​នាក់​ប្តី​ប្រពន្ធ នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​អ្នក​ទាំង​២​នាក់​នេះ​គឺជា​មនុស្ស​ញៀន​ស្រា​ដូចគ្នា និង​តែងតែ​បង្កជម្លោះ​ទាស់ទែង​គ្នា​មិនដែល​លស់​ថ្ងៃ​ណា​នោះទេ ។

​ប្រភព​បន្តថា នៅ​យប់​ថ្ងៃកើតហេតុ​ខាងលើ ពួកគេ​បាននាំគ្នា​ផឹកស្រា​ស្រវឹង​ជោកជាំ ហើយ​ក៏បាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង​យកតែ​ឈ្នះ​រៀងៗ​ខ្លួន ធ្វើ​ឲ្យ​ប្តី​ទ្រាំ​ពុំបាន​ក៏​ស្ទុះ​ទៅ​ទាញ​បាន​កាំបិត​កាប់​ផ្គាក់​កាប់ ទៅលើ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ វ៉ន សាំ អាយុ​៣៥ ចំនួន​៣​កាំបិត ចំគ​ល់ករ​ខាងក្រោយ​១​កាំបិត ចំ​គុំ​ត្រចៀក​ខាងឆ្វេង​១​កាំបិត និង​ចំ​លើ​ចិញ្ចើម​១​កាំបិត បណ្តាល​ឲ្យ​ដាច់ខ្យល់​ស្លាប់​នៅក្នុង​ថ្លុកឈាម នៅនឹងកន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម ។
​ប្រភព​បន្តថា បន្ទាប់មក ជនសង្ស័យ​ក៏បាន​ដុត​ផ្ទះ​របស់ខ្លួន​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់ស​ង្ក័​សី បណ្តាល​ឲ្យ​ឆេះ​អស់ទាំង​ស្រុង ក្រោយមក​ក៏បាន​យក​ខ្សែ​អង្រឹង​ទៅ​ចងករ​សម្លាប់ខ្លួន​ទៅ ជាមួយនឹង​ដើមឈើ​ខាងមុខផ្ទះ​ចម្ងាយ​ប្រហែល​៥​ម៉ែត្រ ស្លាប់​ដូច​បំណង​៕

ចំនួនអ្នកទស្សនា

    20540697

  • ថ្ងៃនេះ17521
  • ម្សិលមិញ15681
  • សប្តាហ៍នេះ76361
  • ខែនេះ98241
  • ឆ្នាំនេះ98241
  • សរុប20540697