ខឹង​ជនរងគ្រោះ​វាយ​ប្រពន្ធ​មួយ​ដៃ នាំ​បក្សពួក​ទៅ​បាញ់​សម្លាប់ចោល​ដល់ផ្ទះ​តែម្តង រួច​ដាក់​មេ​ប្រូច​បាត់​

20-April-2016 | ដោយ មែន កំសត់


​កំពង់ធំ​៖ ជនសង្ស័យ​៣​នាក់ ដែលជា​សាច់ញាតិ​នឹង​គ្នា បាន​រត់គេចខ្លួន​បាត់​ក្រោយ ពី​បាន​បាញ់សម្លាប់​ជនរងគ្រោះ​ចោល នៅ​រសៀល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦​នេះ​ពី​ព្រោះតែ​ខឹង​ជនរងគ្រោះ​បាន​វាយ​ប្រពន្ធ របស់ខ្លួន​មួយ​ដៃ​។​
​អំពើ​ឃាតកម្ម​ខាងលើនេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច កើតឡើង​នៅ​ភូមិ​កែ​រ៉ង ឃុំ​ឈើទាល ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​អេ​ា​យ​ដឹង នៅ​យប់​ថ្ងៃនេះ​ថា ជនរងគ្រោះ​ឈ្មោះ ឈន វួ​ច អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។​
​ដោយឡែក ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ប្រើ​កាំភ្លើង​ស្នប់​បាញ់សម្លាប់​ជនរងគ្រោះ​រួមមាន​
​ទី​១. ឈ្មោះ មិន បឿន អាយុ​២៥ ឆ្នាំ ជា​ជនដៃដល់
​ទី​២. ខេង សុផាត អាយុ​២ ៦​ឆ្នាំ​
​ទី​៣. ខាន់ ឡែ​ន អាយុ​២១ នាំ រស់នៅ​ភូមិ​ទឹក​វិល​ឃុំ​ក្លែង ស្រុក​សណ្តាន់​។​
​មន្ត្រីនគរបាល​មូលដ្ឋាន​បានបញ្ជាក់​ទៀតថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​ករណី​សម្លាប់​នេះ ដោយសារតែ នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៦ ជនរងគ្រោះ​ឈ្មោះ ឈន វួ​ច បាន​វាយ​មួយ​ដៃ​ទៅលើ​ឈ្មោះ មិន ចាន់ធូ អាយុ​២៧​ឆ្នាំ ត្រូវជា​ប្រពន្ធ ឈ្មោះ ខេង សុផាត រួចហើយ​ជនរងគ្រោះ​បាន​រត់​គេចខ្លួនបាត់​។​

​លុះដល់​ថ្ងៃកើតហេតុ​ជនដៃដល់​និង​បក្ខពួក​បាន​ទិញ​ស្រា​ផឹក​អស់​ប្រហែល​មួយ​កេះ​ដោយមាន​ភាពស្រវឹង​ស្រឿងៗ​ផង និង​មានរឿង​វាយ​ប្រពន្ធ​ផង​នោះ ហើយ​គាប់​ជូន​ឃើញ ជនរងគ្រោះ​មក​ផ្ទះ​ពេលនោះ ឈ្មោះ មិន បឿន ទាញ​កាំភ្លើង​ស្នប់​មក​បាញ់​ចំ​ក្រោម​ក្លៀក មួយ​គ្រាប់​បណ្តាល​ឲ្យ​ប្រកាច់​ស្លាប់​មួយ​រំពេច ក្នុង​ថ្លុកឈាម​។​
​ពេល​ឃើញ​ជនរងគ្រោះ​ស្លាប់​ភ្លាម ជនដៃដល់​និង​បក្ខពួក បាន​រត់​គេចខ្លួនបាត់ រីឯ​សព​ត្រូវបាន​ក្រុមគ្រួសារ យក​ធ្វើបុណ្យ​តាម​ប្រពៃណី​។ នៅពេលនេះ​កម្លាំង​សមត្ថកិច្ច បាននិងកំពុង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​តាម​ចាប់​ក្រុម​ជនដៃដល់ យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

ចំនួនអ្នកទស្សនា

    20541967

  • ថ្ងៃនេះ18791
  • ម្សិលមិញ15681
  • សប្តាហ៍នេះ77631
  • ខែនេះ99511
  • ឆ្នាំនេះ99511
  • សរុប20541967