ត្បូងឃ្មុំ៖ យោងតាមរបាយការណ៍របស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរ អភិរក្សព្រៃ ព្រំប្រទល់ខេត្តកំពង់ចាម និង ត្បូងឃ្មុំ ចាប់ពីគល់ស្ពានគីហ្សូណា ចម្ងាយប្រហែល៥០០ម៉ែត្រ មានព្រៃអភិរក្សតំបន់ មាត់ឃ្មង់ទន្លេបិទ ឃុំជីរោទិ៍ និងទន្លេបិទ ដែលគ្រប់គ្រងដោយ មន្ទីរបរិស្ថាន ខេត្ត ត្បូងឃ្មុំ កំពុងឆេះឆាបយ៉ាងសន្ធោសន្ធៅ រយៈពេល៤ទៅ៥ថ្ងៃ មក ហើយ ពីថ្ងៃទី១៦ រហូត ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នេះពុំឃើញមានស្ថាប័នអាជ្ញាធរណាមកជួយអន្តរាគមន៍ ពន្លត់ ឡើយ ហើយប្រជាពលរដ្ឋមានការ ភ័យដេកមិនលក់នោះទេ។
ប្រភពពីប្រជាពលរដ្ឋក៏បានបន្តទៀតផងដែរថា៖ កន្លងមកមានមន្ត្រីនិងអ្នកមានអំណាចមួយចំនួនកំពុងឃុបឃិតគ្នាចង់បំផ្លាញព្រៃចោលដើម្បីទន្ត្រានយកដីរាប់ហិចតា តំបន់ អភិរក្សនេះមកធ្វើជាសម្បត្តិផ្ទាល់ខ្លួន ទើបគេបណ្ដោយឲ្យភ្លើងឆាបឆេះព្រៃនេះ មិនគិតពីការគ្រោះថ្នាក់ឬការឆេះរាលដាលដល់លំនៅស្ថានអ្នកដែលរស់នៅតំបន់ក្បែរនេះឡើយ៕