ពេទ្យឆ្មប​នៅ​មន្ទីរពេទ្យ ខេត្ត​ប៉ៃលិន​ខ្វះ​សមត្ថភាព​ធ្វើ​ឲ្យ​ស្ដ្រី​សម្រាលកូន​ស្លាប់​យ៉ាង​អា​ណោ​ធ​អាធ​ម​

20-April-2016 | ដោយ មែន កំសត់



​ប៉ៃលិន ៖ ស្ត្រី​វ័យក្មេង​ម្នាក់​ឈឺពោះ​សម្រាលកូន​ដំបូង នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន មួយសន្ទុះ​ក្រោយមក​ឈឺ​ចុកចាប់​ក្នុង​ពោះ​ខ្លាំង​ឱ្យ​គ្រូពេទ្យ​ពិនិត្យ មើលឃើញថា មាន​ឈាមកក​នៅក្នុង​ស្បូន ក៏​ប្រើ​ឱ្យ​គ្រូ​ពេទ្យឆ្មប​ស្រី​វ័យក្មេង​ម្នាក់ យកដៃ​កកាយ​ឈាមកក​នោះ​ចេញ ហើយ​ក្លាយទៅជា​ហូរឈាម​កាន់តែ​ច្រើនឡើងៗ ដោយ​សភាព​មិន​ស្រួល ក៏​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ។ តែ​ជា​អកុសល ឈាម​ហូរ​ខ្សោះ​អស់ពី​ក្នុង​ខ្លួន បណ្តាល​ឱ្យស្លាប់​តាមផ្លូវ​ចោល​កូន និង​ប្តី​គួរឱ្យ​អាណោច​អាធ​ម​ក្រៃលែង កាលពី​យប់​ថ្ងៃទី​១៦ មេសា ក្នុង​ថ្ងៃ​ចូលឆ្នាំ ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ​សេង គឹម​ណុង អាយុ​២០​ឆ្នាំ ជា​កសិករ ស្លាប់​បន្ទាប់ពី​សម្រាល​បាន​ទារិកា​ម្នាក់ ប្តី​ឈ្មោះ​ឡេង បារាំង អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​រស់នៅ ភូមិ​ត្រឡោក​ភ្លុក ឃុំ​ព្រែក​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅ​ចំណុច​អូរ​កប់​អង្ករ ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។​

​សូមបញ្ជាក់ថា ហេតុការណ៍​ស្ត្រី​រងគ្រោះ​ស្លាប់​តាមផ្លូវ​ជិត​ដល់​មន្ទីរពេទ្យ​ខេត្ត បាត់ដំបង ខណៈ​បញ្ជូនទៅ​សង្គ្រោះ​នៅ​ទីនោះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃទី​១៦ មេសា ឆ្នាំ​២០១៦​កន្លងទៅ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​រួចរាល់ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមេសា កន្លងទៅនេះ ។​​ប្រភពព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ឈ្មោះ​សេង ស្រស់ អាយុ​២៤​ឆ្នាំ ត្រូវជា​បង​ស្ត្រី​រងគ្រោះ​បានឱ្យដឹងថា ប្អូនស្រី​របស់​នាង កាលពី​ដំបូង​មាន​សុខភាព​មាំទាំ​ធម្មតា អត់​មាន​ឈឺ​ជំងឺ​រោគា​អ្វី​នោះឡើយ ដោយមាន​ផ្ទៃពោះ​គ្រប់​ខែ​ឈឺ​សម្រាល ហើយក៏​ឱ្យ​ប្តី​ដឹក​តាម​ម៉ូតូ​យកទៅ​មណ្ឌល​សុខភាព​ផ្សារ​ព្រំ ។ លុះ​ទៅដល់​គ្រូពេទ្យ​ឆ្លុះ​អេកូ​សាស្ត្រ​រួច​ប្រាប់ថា នាង​មិនទាន់​គ្រប់​ខែ មិន​ហ៊ាន​បង្កើត​ឱ្យ​ឡើយ ។ ប្រភព​បន្តទៀតថា លុះ​នាង​ឈឺពោះ​កាន់តែខ្លាំងៗ ទើប​ប្តី​ប្រញាប់​ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ដោយ​គ្រាន់តែ​ទៅដល់​ប្រហែល​១៥​នាទី នាង​សម្រាល​បានកូន​ស្រី​តូច​ម្នាក់ មាន​ទម្ងន់​២.៤​គីឡូក្រាម ។​

នាង​បញ្ជាក់ថា ពេលនោះ​ប្អូនស្រី​របស់ខ្លួន អាច​មើល​កូន​របស់ខ្លួន និយាយ​លេង​ជាមួយ​ម្តាយ បងប្អូន​ប្រុស​ស្រី និង​ប្តី​ជាធម្មតា ដោយ​ប្រាប់ថា មិន​អស់កម្លាំង​អ្វី​នោះឡើយ ។ ប្រហែលជា​កន្លះ​ម៉ោង​ក្រោយមក ស្រាប់តែ​ធ្លាក់ឈាម​ហូរ​ខ្លាំង ហើយ​ម្តាយ​នាង​ក៏បានរ​ត់ទៅ​ហៅ​គ្រូពេទ្យ​ឱ្យមើល ស្រាប់​តែមាន​គ្រូ​ពេទ្យឆ្មប​ស្រី​វ័យក្មេង​ម្នាក់ អាយុ​ប្រហែល​២០​ឆ្នាំ បាន​លូក​កកាយ​ឈាម​ចេញ​ចំនួន​២​ដង ទើប​បណ្តាលឱ្យ​ឈឺ​ចុកចាប់​កាន់​ខ្លាំង និង​ហូរឈាម​ច្រើនឡើងៗ ហើយ​ស្លាប់​តាមផ្លូវ​ពេល​បញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ។
​គាត់​សង្ស័យថា ការ​លូក​កកាយ​រប ស់​គ្រូពេទ្យ​ធ្វើឱ្យ​កូនស្រី​គាត់​ដាច់​រលាត់​ស្បូន ទើប​ហូរឈាម​មិន​ឈប់​ស្លាប់​បែបនេះ ។  រហូតមកដល់​ព្រឹក​ថ្ងៃទី​១៩ ខែមេសា កន្លងទៅនេះ ខាង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាន​យក​ថ​វិ កា​ចំនួន​១​លាន​រៀល​ទៅ​ចូល​បុណ្យសព​កូនស្រី​របស់ខ្លួន​ផងដែរ ។​
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ស្ត្រី​វ័យក្មេង​សម្រាលកូន​ស្លាប់​នៅក្នុង មន្ទីរពេទ្យបង្អែក​នេះ​ភ្នាក់ងារ​សារព័ត៌មាន មិនអាច​សុំ​ការបំភ្លឺ​ពី​លោក អាង នាង ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃ លិ​ន បានឡើយ ខណៈ​ទូរស័ព្ទ​ចូល មាន​បុគ្គលិក​ស្រី ម្នាក់ មក​លើក​ជំនួស ហើយក៏​មិន​ឃើ ញ​មាន​ទាក់ទង​មកវិញ ដើម្បី​ធ្វើការ​បកស្រាយ​អ្វី​នោះដែរ ។​

​ចំណែក​ប្រជាពលរដ្ឋ​ទាំងអស់​រស់នៅក្នុង​ខេត្ត​ប៉ៃលិន សំណូមពរ​ឱ្យ​លោកគ្រូ​អ្នកគ្រូ ពេទ្យ មេត្តា​យកចិត្តទុកដាក់​ចំពោះ​ការព្យាបាល​អ្នកជំងឺ និង​ប្រើ​ពាក់​សម្តី​សមរម្យ ជាពិសេស​មិនត្រូវ​រើសអើង​អ្នកមាន ឬ​អ្នកក្រ​នោះឡើយ ត្រូវមាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ផងដែរ ។​​សូមបញ្ជាក់ថា កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​កន្លងទៅនេះ មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ធ្លាប់ធ្វើ​ការវះកាត់​ស្ត្រី​សម្រាលកូន​ម្នាក់ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោ យ ខុស​បច្ចេកទេស បណ្តាលឱ្យ​ហូរឈាម​មិន​ឈប់​ស្លាប់​តាមផ្លូវ​ខណៈ​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​ផងដែរ ៕
 

ចំនួនអ្នកទស្សនា

    20541327

  • ថ្ងៃនេះ18151
  • ម្សិលមិញ15681
  • សប្តាហ៍នេះ76991
  • ខែនេះ98871
  • ឆ្នាំនេះ98871
  • សរុប20541327