អគ្គិ​ភ​យ័​បាន​ឆាបឆេះ​ព្រៃ នៅ​ភូមិ​ព្រែក​ចង្ក្រាន ឃុំ​ល្វេ ស្រុក​កោះសូទិន​

20-April-2016 | ដោយ មែន កំសត់



​កំពង់ចាម​៖  អគ្គិ​ភ​យ័​បាន​ឆាបឆេះ​ព្រៃ​នៅ​ភូមិ​ព្រែក​ចង្ក្រាន ឃុំ​ល្វេ ស្រុក​កោះសូទិន​ខេត្តកំពង់ចាម​នៅវេលា​ម៉ោង​១៣​និង​៣០​នាទី​ក្រោយពី​ទទ​យលបាន​ព័ត​មាន​នេះ​លោក​មេភូមិ ព្រែក​ចង្ក្រាន បាន​រាយការណ៍​ទៅកាន់​សាលាឃុំ ល្វេ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ក៏បាន​សហការ​ជាមួយ​ប្រជាពលរដ្ឋ​រួម​នឹង​កម្លាំង សមត្ថកិច្ច​ស្រុក​កោះសូទិន បាន​ជួយ​ពន្លត់​បាន​ទាន់ពេលវេលា​។​

​ករណីនេះ​បើ​យោងតាម ប្រសាសន៍​របស់ លោក​ផេ​ន សុផល អភិបាលស្រុក បាន បញ្ជាក់ដែរថា​៖ ក្នុង​រយៈពេល​២​ខែ​កន្លងមកនេះ​អគ្គិ​ភ​យ័​កើតមាន​ច្រើន​ករណី​មកហើយ​ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​ទាំងអស់គ្នា  នាឱកាស​នោះ​លោក​ក៏បាន ណែនាំ​ដល់​កូនចៅ​និង​ប្រជាពលរដ្ឋ​កុំអោយ​លេង​ភ្លើង កុំ​ជក់បារី អប់រំ  និង មិនអោយ​ទៅរក​សត្វ​ដូចជា​ការយក​ឃ្មុំ​ជាដើម​ម​។ លោក​អភិបាល ក៏ បាន​ថ្លែង​នូវ​អំណរគុណ ចំពោះ​កិច្ចសហការ ចូលរួម ពី​សំនាក់ អាជ្ញាធរ ឃុំ សមត្ថកិច្ច  រួម​និង​ប្រជាពលរដ្ឋ ដែល​បាន ចូលរួម​សហការ លើ​ការបង្ការ​ទប់ស្កាត់ ពន្លត់​នូវ​អគ្គីភ័យ​បាន​ទាន់ពេលវេលា ហើយក៏​ថ្លែង​នូវ​អំណរគុណ​ចំពោះ​ការ ទទួលយក​ការអប់រំ​ផ្សព្វផ្សាយ​ផ្សា​ប់ ក៏ដូចជា​សេចក្ដីណែនាំ របស់​អាជ្ញាធរ​នាពេល កន្លងមក ៕

ចំនួនអ្នកទស្សនា

    20541397

  • ថ្ងៃនេះ18221
  • ម្សិលមិញ15681
  • សប្តាហ៍នេះ77061
  • ខែនេះ98941
  • ឆ្នាំនេះ98941
  • សរុប20541397