ព្រះសីហនុ ៖ មានការភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង០៩យប់ថ្ងៃទី១៩ មេសា ២០១៦ ស្ថិតនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បន្ទាប់ពីក្មេងស្រីម្នាក់ចង.កបញ្ចប់ជីវិតខ្លួនឯង ។ប្រភពឱ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើឈ្មោះខុន ស្រីមាស អាយុ១៤ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
ទោះបីជាយ៉ាងណា មូលហេតុ គេមិនទាន់ដឹងច្បាស់នៅឡើយទេ ។បើតាមប្រភពខ្លះថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានទៅទិញទូរស័ព្ទដៃនៅហាងមួយកន្លែង ក្នុងតម្លៃ២០០ដុល្លារ ប៉ុន្តែមិនពេញចិត្ត នាងក៏យកទៅលក់កន្លែងដើមវិញ ។ ពេលនោះត្រូវអ្នកលក់ឱ្យតម្លៃតែ៥០ដុល្លារប៉ុណ្ណោះ ហើយក្រោយមកត្រូវម្តាយរបស់នាងទិញទូរស័ព្ទដៃមួយគ្រឿងទៀតយកមកឱ្យ ប៉ុន្តែនៅតែប្រើមិនកើត ទើបធ្វើឱ្យក្មេងស្រីតូចចិត្តតែម្តង ។