ខឹង​ប្រពន្ធ​មិន​នៅផ្ទះ ផឹកស្រា​ស្រវឹង​ដុត​ផ្ទះ​ចោល

21-April-2016 | ដោយ មែន កំសត់



ត្បូងឃ្មុុំ៖  បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​មូលដ្ឋាន​ចាប់​ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី ផឹកស្រា​ស្រវឹង​ហើយ​ដុត​ផ្ទះ​ខ្លួនឯង​ចោល ព្រោះ​ខឹង​ប្រពន្ធ​មិន​នៅផ្ទះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧​និង ៣០​យប់ ថ្ងៃទី ២០​ខែ មេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​ប្រ​ធាតុ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​

​បើ​យោងតាម មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនបង្ក​ដែល​បាន​ដុតបំផ្លាញ​ផ្ទះ​ខ្លួនឯង​មាន​ទំហំ ៧ គុណ​៨ ម៉ែត្រ ប្រក់​ក្បឿង​នេះ មានឈ្មោះ ឈន់ ឈឿន អាយុ ៣៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ ញ៉ ស៊ីណា អាយុ ៣៥ ឆ្នាំ ដែលមាន​កូនតូចៗ​នៅក្នុង​បន្ទុក​ចំនួន​៤ នាក់ នៅ​មុនពេល​កើតហេតុ​គឺ​ជនបង្ករ​មិនឃើញ​ប្រពន្ធ​នៅផ្ទះ ហើយ​បាន​ទៅ​ផឹកស្រា​រហូត​ស្រវឹង​ជោកជាំ រួច​ត្រឡប់មកផ្ទះ​វិញ​ម្ដងទៀត ក៏​ចាប់ផ្ដើម​បង្ក​អំពើហិង្សា​លើ​ប្រពន្ធ និង កូន ព្រមទាំង​ដុតបំផ្លាញ​ផ្ទះ​ចោល​ទៀតផង ។

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនបង្ក​យកទៅ​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដោយ​បញ្ជាក់ថា​៖​ជនបង្ក​នេះ បាន​ផឹកស្រា​ស្រវឹង​ហើយ​មាន​ជំងឺសរសៃប្រសាទ​ទៀតផង ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងតែ​តាមរក​ស្ត្រី​ជា​ប្រពន្ធ និង កូនតូចៗ​ចំនួន ៤​នាក់ ដែលមាន​អាយុ​ចាប់ពី ៣ ឆ្នាំ​ទៅដល់​១៣ ឆ្នាំ ដើម្បី​រក​កន្លែង​ស្នាក់នៅ​ឲ្យ​ពួកគេ ត្បិត​អី​គ្រួសារ​នេះ​មាន​ជីវភាព ក្រីក្រ​ខ្សត់​ណាស់ ៕

ចំនួនអ្នកទស្សនា

    20541087

  • ថ្ងៃនេះ17911
  • ម្សិលមិញ15681
  • សប្តាហ៍នេះ76751
  • ខែនេះ98631
  • ឆ្នាំនេះ98631
  • សរុប20541087