នគរបាល​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦ លួច​ដោះលែង​ជនសង្ស័យ លួច​ទ្រព្យសម្បត្តិ​

21-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ មុខសញ្ញា​ចោរកម្ម​២​នាក់ ដែល​ធ្វើ​សកម្មភាព​លួច​សម្ភារៈ​សំណង់​ពី​ការដ្ឋាន​ក្រុមហ៊ុន​មួយ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្ដិ៍​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ធ្វើការ​ដោះលែង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​បន្ទាប់ពី​កម្លាំង​ល្បាត​ប៉ុស្ដិ៍​ឫស្សីកែវ​សហការ និង​កម្លាំង​ប្រជា​ការពារ​សង្កាត់​ឫស្សីកែវ បើក​ប្រតិបត្តិ​ការបង្ក្រាប និង​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​២​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦ ស្ថិត​ជាប់​ក្នុង​ដែន​ព្រំព្រទល់​ប៉ុស្ដិ៍​គីឡូម៉ែត្រ​លេខ​៦ និង​ប៉ុស្ដិ៍​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។​

លោក ថន ប៊ុន​ថា នាយប៉ុស្ដិ៍​គីឡូម៉ែត្រ​លេខ​៦ បាន​ប្រាប់ ថា ការដោះលែង​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ដែលជា​មុខសញ្ញា​ចោរកម្ម​លួច​សម្ភារៈ​នោះ​គឺ​លោក​បាន​សុំ​ការអនុញ្ញាត​ត្រឹមត្រូវ​ពី​លោក ទៀង ច័ន្ទ​សារ អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ រួចហើយ​ទើប​ហ៊ាន​ដោះលែង​ដើម្បី​ធ្វើការ​អប់រំ ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​​ពាក់ព័ន្ធ​ការដោះលែង​ជន​ចោរកម្ម​លួច​សម្ភារ​ទាំង​២​នាក់​នេះដែរ ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​ប៉ុស្ដិ៍​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ បានដាក់​ការសង្ស័យ និង​រិះគន់​ចំពោះ​មន្ត្រីនគរបាល​មូលដ្ឋាន​ថា ពិតជា​អស់សង្ឃឹម​ខ្លាំងណាស់ ខណៈដែល​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន ជន​ជា​មុខសញ្ញា​លួច​សម្ភារ​ផ្សេងៗ តាម​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​បាន​ចំនួន​២​នាក់​ហើយ​នោះ ប៉ុន្តែ​ជា​លទ្ធផល​ប៉ុន្មាន​ម៉ោង​ក្រោយ បែរជា​ត្រូវ​ដោះលែង​ឲ្យ​រួចខ្លួន​ទៅវិញ ហាក់​មានការ​ឃុប​ឃិត​គ្នា ក៍​ព្រោះតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​បើទោះបីជា​យ៉ាងណា​លោក ទៀង ច័ន្ទ​សារ អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ បាន ដឹង​តាម​ទូរស័ព្ទ​ថា លោក​ជា​អ្នក​អនុវត្តន៍​ច្បាប់ ត្រូវ​ធ្វើតាម​នីតិវិធី​ច្បាប់ ដោយ​យោងតាម​ការស្នើសុំ​របស់ ជនរងគ្រោះ ហើយ​ជនរងគ្រោះ​ក៏​មិន​បានដាក់​ពាក្យបណ្ដឹង និង​មួយវិញទៀត ជនរងគ្រោះ​បានស្នើ​សុំ​ឲ្យ​មានការ​អប់រំ​ជនសង្ស័យ​ទាំង​២​នាក់ ដើម្បី​កុំ​ឲ្យ​អ្នកផ្សេង​ឫ​អ្នក​ដែល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ជាមួយគ្នា ធ្វើ​តម្រាប់​តាម​ព្រោះ​ហេតុថា ជនសង្ស័យ​ទាំង​២​នាក់ គឺជា​បុគ្គលិក​របស់​ក្រុមហ៊ុន ទើប​សមត្ថកិច្ច​អនុវត្តន៍​តាម​ការស្នើសុំ​របស់​ជនរងគ្រោះ​។​

​គួររម្លឹកថា នៅ​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៦ កម្លាំង សមត្ថកិច្ច​ប៉ុស្ដិ៍​ឫស្សីកែវ បាន​សហការ និង​កម្លាំង​ប្រជា​ការពារ​សង្កាត់​ឫស្សីកែវ បាន​បន្ត​ការ​យាមល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ តាម​ផ្ទះ​ក៏​ឈានដល់​ការបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​លួច​សម្ភារ​ផ្សេងៗ ពី​ការដ្ឋាន​ក្រុមហ៊ុន​របស់​ជនរងគ្រោះ​តែម្ដង ដោយ​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយចំនួន មាន​ម៉ូតូ​សង់​ឌ្រី​ម​សេ​១២៥​មួយគ្រឿង ដែលជា​មធ្យោបាយ​ធ្វើដំណើរ​របស់​ជនសង្ស័យ​ទាំង​២​នាក់ យកមក​ប្រគល់ជូន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​គីឡូម៉ែត្រ​លេខ​៦ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី ដោយឡែក​ប៉ុន្មាន​ម៉ោង​ក្រោយ​ក៍​ត្រូវ​ដោះលែង​៕

ចំនួនអ្នកទស្សនា

    20541757

  • ថ្ងៃនេះ18581
  • ម្សិលមិញ15681
  • សប្តាហ៍នេះ77421
  • ខែនេះ99301
  • ឆ្នាំនេះ99301
  • សរុប20541757