មន្ត្រីនគរបាល​ម្នាក់​រំលោភ​សង្សារ ត្រូវ​តុលារ​ការឃុំខ្លួន​

22-April-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ មន្ដ្រីនគរបាល​រដ្ឋបាល​ប៉ុស្ដិ៍ ប្រទះ​ឡាង​ម្នាក់ ត្រូវបាន​នារី​ជា​អតីត​សង្សារ ដាក់ពាក្យ​បណ្ដឹង​ពីបទ​រំលោភ ក្រោយពេល​ឮថា ជនសង្ស័យ​ដោះដៃ ទៅ​រៀបការ​ជាមួយ​នារី​ដទៃ​។ ហេតុការណ៍​នេះ​កើតឡើង នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ក្នុងភូមិ​ប្រទះ​ឡាង សង្កាត់​ប្រះ​ឡាង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​នារី​រងគ្រោះ ឈ្មោះ ថ ច​.​ប​.​រ​.​ម អាយុ​១៨​ឆ្នាំ មុខរបរ​ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ពងទឹក មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ធំ​ទី​៣ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹងថា ខ្លួន​និង ជនសង្ស័យ បាន​ស្រឡាញ់គ្នា​រយៈពេល​៣​ឆ្នាំ​កន្លងមកហើយ តែ​ខ្លួន​និង​ជនសង្ស័យ ទើបតែ​មាន​ភាព​ស្និ​ទ្និ​ស្នាល និង​គ្នា​កាលពីដើមឆ្នាំ​២០១៦ ហើយ​ខ្លួន​និង​ជន​ស្ស័​យ ក៍​ធ្លាប់បាន​ដើរលេង​ជាមួយគ្នា​ជាច្រើនលើក​ច្រើនសារ​។​
​លុះ​មកដល់​យប់​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦ អ្នកភូមិ​បាន​ប្រារព្ធ​ពិធីបុណ្យ​ដារ​ឆ្លង​ភូមិ ហើយក៍​មានការ​ចាក់ធុងបាស រាំលេង​កម្សាន្ដ បន្ទាប់មក​ខ្លួន​បាន​សុំ​ម្ដាយ​មកលេង រួច​ក៍បាន​ជួប​ជាមួយនិង​ជនសង្ស័យ ក្រោយមក​រូបនាង​ត្រូវបាន​ជនសង្ស័យ​បបួល​មក​ទីស្នាក់ការ​ប៉ុស្ដិ៍​ប្រទះ​ឡាង ដោយ​ប្រាប់​ទៅ​ប្ដូរ​ខោអាវ ទៅ​ចាប់​ករណី​គ្រឿងញៀន តែ​ពេលមកដល់​បែរជា​អូស​រូបនាង​ចូលក្នុង​បន្ទប់​នាយប៉ុស្ដិ៍ រួច​ធ្វើ​សកម្មភាព ដោយ​ដៃ​ម្ខាង​ច្របាច់​កនាង ហើយ​ដៃ​ម្ខាង​ទៀត​ដោះ​សម្លៀក​ពាក់ ហើយ​បានធ្វើ​សម្មភាព​រំលោភ​បានសម្រេច​តែម្ដង​។​
​ក្រោយពី​ធ្វើ​សកម្មភាព​រំលោភ​នាង​បានសម្រេច​ហើយ ជនសង្ស័យ​បាន​លួងលោម​រូបនាង​ថា រូបគេ​នឹង​ប្រាប់​ឪពុកម្ដាយ​ឲ្យ​ចូល​ស្ដីដណ្ដឹង នាង​តាម​ប្រពៃណី ហើយ​នាង​ក៍បាន​យល់ព្រម ដោយ​ពុំ​មានការ​ប្ដឹងផ្ដល់​នោះទេ ដោយ​ខ្លួន​សុខចិត្ត​រង់ចាំ​ការសន្យា​។​

​នារី​រងគ្រោះ​រៀបរាប់​បន្តថា លុះ​កន្លង​បាន​ប៉ុន្មាន​ខែក្រោយ​មក នាង​ក៍បាន​លេចឮ​ដំណឹង​ថា ជនសង្ស័យ​បាន​ចូល​ស្ដីដណ្ដឹង​នារី​ដទៃ ដោយ​គ្រោង​នឹង​រៀបការ​នៅក្នុង​ខែ ឧសភា ខាងមុខនេះ ទើប​ខ្លួន​មិន​សុខ​ចិ​ត្ដ មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​ប្រទះ​ឡាង ដើម្បី​ឲ្យ​ជួយ​រក​យុត្ដិធម៌​ដល់​រូបនាង​។​​បើតាម​ការ​ឲ្យ​ដឹង​ពី​ជនសង្ស័យ​ឈ្មោះ សៀង ឆេង​អាន អាយុ​២៨​ឆ្នាំ មុខរបរ​ជា​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​ប្រទះ​ឡាង​តែម្ដង ដែលមាន​ទីលំនៅ ក្នុងភូមិ​កើតហេតុ​បាន​ឲ្យ​ដឹងថា ខ្លួន​ពិតជា​បាន​មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​នារី​នោះ​ពិតប្រាកដ​មែន តែ​ខ្លួន​មិនបាន​ប្រ​ព្រឹ​ត្ដិ​នូវ​រឿង​ដូច ដែល​នារី​ម្នាក់នេះ​ចោទ​នោះទេ​។​

​ពាក់ព័ន្ធ​ទៅ​និង​ករណីនេះ លោក ឈឹម ប៊ុនរ​ត្ន័ អធិការរង​នគរបាល​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មិនត្រូវ​បានធ្វើការ​ឃាត់ខ្លួន​នោះទេ ដោយ​គ្រាន់តែ​ប្រាប់​ខាង​ជនរងគ្រោះ​ថា ពុំមាន​ភស្តុតាង​គ្រប់គ្រាន់ និង​ហួស​ថ្ងៃ​ឃាត់ខ្លួន ដូច្នេះ​គ្រាន់តែ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ស៊ើបអង្កេត​តាម​ក្រោយ​៕




ចំនួនអ្នកទស្សនា

    20544797

  • ថ្ងៃនេះ1381
  • ម្សិលមិញ20231
  • សប្តាហ៍នេះ80461
  • ខែនេះ102341
  • ឆ្នាំនេះ102341
  • សរុប20544797