ស្រឡាញ់​គេ តែ​មិន​ហ៊ាន​សារភាព ពេល​នាង​បណ្តើរ​អ្នកផ្សេង ឈឺចិត្ត​ចងក​សម្លាប់ខ្លួន​

23-April-2016 | ដោយ មែន កំសត់


​បាត់ដំបង ៖ ដោយសារ​តូចចិត្ត រឿង​នារី​ដែល​ខ្លួន​ស្រឡាញ់ បណ្តើរ​អ្នកផ្សេង បុរស​វ័យ ២១​ឆ្នាំ​ម្នាក់ បានសម្រេច​ចិត្ត​ចងក ធ្វើអត្តឃាត នៅក្នុង​បន្ទប់ទឹក បង្កឲ្យ​មានការ​ភ្ញាក់ផ្អើល នៅវេលា​ម៉ោង ៩​យប់ ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់ទឹក ក្រោយ​ផ្ទះ ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​អូរ​ល្ហុង ឃុំ​អូរ​រំដួល ស្រុ​ល​ភ្នំព្រឹក ខេត្តបាត់ដំបង​។
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ចែត សៀន ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ហើយ​មូលហេតុ ដែលនាំឱ្យ ជនរងគ្រោះ សម្រេចចិត្ត ចងក​សម្លាប់ខ្លួន គឺ​ជនរងគ្រោះ បាន​លួច​ស្រឡាញ់ នារី​ម្នាក់ នៅ​ក្នុងភូមិ​ជាមួយគ្នា ប៉ុន្តែ​មិន​ហ៊ាន និយាយប្រាប់​ម្នាក់​នោះទេ ក្រោយមក​នាង ក៏មាន​អ្នកដទៃ​ស្រឡាញ់ នាង​ក៏​យក​អ្នកថ្មី​នោះ​ទៅ ទើប​ជនរងគ្រោះ​តូចចិត្ត ចងក​ស្លាប់​ខ្លួន តែម្តងទៅ​៕

ចំនួនអ្នកទស្សនា

    21300187

  • ថ្ងៃនេះ3701
  • ម្សិលមិញ5161
  • សប្តាហ៍នេះ29841
  • ខែនេះ73101
  • ឆ្នាំនេះ857731
  • សរុប21300187