ភ្នំពេញ៖ដើម្បីអនុវត្តគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព អោយមានប្រសិទ្ធភាពខ្ពស់នោះ នៅវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៦ កម្លាំងអធិការនគរបាលខណ្ឌមានជ័យដឹកនាំលោកហ៊ួ ម៉េងវ៉ាង អធិការ រងខណ្ឌមានជ័យនិងនគបាលប៉ុស្តិ៍ស្ទឹងមានជ័យ រួមនិងអាជ្ញាធសង្កាត់បានចុះបង្ក្រាបទីតាំងចែកចាយនិងប្រើប្រាស់គ្រឿងញៀនមួយកន្លែងនៅចំណុច ជិតលានចាក់សំរាមនៅក្នុងសំណង់មិនទាន់រៀបរយក្រុមទី ៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កិច្ចប្រតិបត្តិការកម្លាំងដកហូតបានវត្ថុតាង:១/ ក្រាមសថ្លា ចំនួន ២៨កញ្ចប់ (១៥កញ្ចក់ធំ)(ប្រភេទម៉ាទឹកកក)៣/ ឃាត់ខ្លួនមនុស្សចំនួន១នាក់ ឈ្មោះឡាយ ស្រីលីន ស្រី អាយុ២៧ឆ្នាំ មុខរបមិនពិតប្រាកដ៕