ភ្នំពេញ៖ នៅថ្ងៃទី២២ខែមេសាឆ្នាំ ២០១៦ វេលាម៉ោង១៦និង៣0នាទី អធិកាដ្ឋានបានសហការជាមួយគណៈឯកភាពខណ្ឌឬស្សីកេវ នឹងមានការចូលរួមសម្របសម្រួលពីសំណាក់លោកស្រីព្រះរាជអាជ្ញារង វ៉ា សក្កដា បានបើកការបង្ក្រាបទីតាំងហ្គេមបាញ់ត្រី មូយកន្លែង ស្ថិតនៅផ្ទះលេខ៦៧៤ ផ្លូវ៧០ ភូមិទួលគោក សង្កាត់ទួលសង្កែ ជាលទ្ធផលនែកិច្ចប្រតិបត្តិការ សមត្ថកិច្ចយើងបាន៖ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ (ស្រី)
ដកហូតទូហ្គេមបាញ់ត្រីចំនួន១ គ្រឿង និងកៅអីចំនួន១០ចំពោះវត្ថុតាងនិងជនសង្ស័យ អធិការដ្ឋានកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីទៅសាលាដំបូងរាជធានីដើម្បីចាត់ការតាមច្បាប់៕