នាយប៉ុស្តិ៍​នគរបាល​ប្រទះ​ឡាង ចេញ​ការពារ​មន្ត្រី​របស់ខ្លួន ដោយ​គ្មាន​ការជាប់​ពាក់ព័ន្ធ រឿង​ចាប់រំលោភ​នារី​ម្នាក់​នោះទេ

23-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នាយ​នគរបាល​ប៉ុស្តិ៍​ប្រទះ​ឡាង ខណ្ឌដង្កោ លោក ម៉ាច ហុង បាន​ចេញមក​ការពារ​មន្ត្រីនគរបាល របស់ខ្លួន​ម្នាក់​ឈ្មោះ អៀង ឆេង​អាន ថា មិនបាន​ជាប់​ពាក់ព័ន្ធ​លើ​ការចោទប្រកាន់ ពី​ការចាប់រំលោភ​នារី​ម្នាក់ នៅក្នុង​ទីស្នាក់ការ​ប៉ុស្តិ៍​នោះទេ ពីព្រោះ​ថ្ងៃ​ដែល​នារី ម្នាក់​នោះ​ចោទប្រកាន់ បាន​ខុសពី​ការពិត ដោយហេតុថា ថ្ងៃនោះ​គ្មាន​កម្មវិធី​បុណ្យដារលាន​ក្នុងភូមិ​នោះឡើយ​។​
​សូមបញ្ជាក់ថា លោក អៀង ឆេង​អាន មន្ត្រីនគរបាល​ប៉ុស្តិ៍​ប្រទះ​ឡាង ខណ្ឌដង្កោ ត្រូវបាន​នារី​ម្នាក់​ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ពងទឹក ចោទប្រកាន់ថា បាន​ចាប់រំលោភ​នាង​នៅក្នុង​ទីស្នាក់ការ​ប៉ុស្តិ៍ នា​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦ ហើយ​នាង​ទើប​ដាក់ពាក្យ​ប្តឹង នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦​។​

​ជុំវិញ​ការចោទប្រកាន់​ខាងលើនេះ នាយ​នគរបាល​ប៉ុស្តិ៍​ប្រទះ​ឡាង បានបញ្ជាក់​នៅក្នុង​លិខិត​ដែល​ផ្ញើជូន អធិការនគរបាល​ខ​ណ្ឌ​ដង្កោ​ថា មន្ត្រីនគរបាល​រូបនេះ បានមក​បំពេញការងា​រ​យ៉ាង​ទៀងទាត់ ទាំងថ្ងៃទាំងយប់ ពោល​មិនដែល​អាក់ខាន​នោះទេ ។​
​លោក​មេ​ប៉ុស្តិ៍​បាន​បញ្ជាក់ថា នៅ​យប់​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦ ដែល​នារី​រូបនោះ​ចោទប្រកាន់ថា បាន​ចាប់រំលោភ​នាង គឺ​មិន​ពិត​ឡើយ ពីព្រោះ​យប់​ថ្ងៃនោះ មន្ត្រីនគរបាល​រូបនេះ បាន​ចុះ​ល្បាត​ជាមួយ​លោក និង​ចៅសង្កាត់​រហូតដល់​យប់​ជ្រៅ​ទើប​ចូល​សម្រាក​។​
​ជាមួយគ្នានេះ​ចំពោះ​ការចោទប្រកាន់ថា បាន​ចាប់រំលោភ​នាង​នៅក្នុង​បន្ទប់​របស់​នាយ​នគរបាល​ប៉ុស្តិ៍​នោះ លោក ម៉ាច ហុង បាន​ឆ្លើយតប​វិញ​ថា សោ​បន្ទប់​របស់លោក មិនដែល​ឲ្យ​ទៅ​នរណា​នោះទេ ពីព្រោះ​នៅក្នុង​បន្ទប់​មាន​ឯកសារ និង​ទ្រព្យសម្បត្តិ​មួយចំនួន ដែលមាន​តម្លៃ​ផងដែរ​។​​នារី​រងគ្រោះ​ដែល​ប្តឹង​មន្ត្រីនគរបាល​ប៉ុស្តិ៍​មាន ឈ្មោះ ថ ច​.​ប​.​រ​.​ម អាយុ​១៨​ឆ្នាំ មុខរបរ​ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ពងទឹក មាន​ទីលំនៅ ក្នុងភូមិ​បឹង​ធំ​ទី​៣ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹងថា ខ្លួន​និង​ជនសង្ស័យ បាន​ស្រឡាញ់គ្នា​រយៈពេល​៣​ឆ្នាំ​កន្លងមកហើយ តែ​ខ្លួន​និង​ជនសង្ស័យ ទើបតែ​មាន​ភាព​ស្និ​ទ្និ​ស្នាល និង​គ្នា​កាលពីដើមឆ្នាំ​២០១៦ ហើយ​ខ្លួន​និង​ជន​ស្ស័​យ ក៍​ធ្លាប់បាន​ដើរលេង​ជាមួយគ្នា​ជាច្រើនលើក​ច្រើនសារ​។​

​លុះ​មកដល់​យប់​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦ អ្នកភូមិ​បាន​ប្រារព្ធ​ពិធីបុណ្យ​ដារ​ឆ្លង​ភូមិ ហើយក៏​មានការ​ចាក់ធុងបាស រាំលេង​កម្សាន្ដ​បន្ទាប់មក ខ្លួន​បាន​សុំ​ម្ដាយ​មកលេង រួច​ក៏បាន​ជួប​ជាមួយនិង​ជនសង្ស័យ ក្រោយមក​រូបនាង​ត្រូវបាន​ជនសង្ស័យ បបួល​មក​ទីស្នាក់ការ​ប៉ុស្ដិ៍​ប្រទះ​ឡាង ដោយ​ប្រាប់​ទៅ​ប្ដូរ​ខោអាវ ទៅ​ចាប់​ករណី​គ្រឿងញៀន តែ​ពេលមកដល់​បែរជា​អូស​រូបនាង ចូលក្នុង​បន្ទប់​នាយប៉ុស្ដិ៍ រួច​ធ្វើ​សកម្មភាព ដោយ​ដៃ​ម្ខាង​ច្របាច់​កនាង ហើយ​ដៃ​ម្ខាង​ទៀត​ដោះ​សម្លៀក​ពាក់ ហើយ​បានធ្វើ​សម្មភាព​រំលោភ​បានសម្រេច​តែម្ដង​។​
​ក្រោយពី​ធ្វើ​សកម្មភាព​រំលោភ​នាង​បានសម្រេច​ហើយ ជនសង្ស័យ​បាន​លួងលោម​រូបនាង​ថា រូបគេ​នឹង​ប្រាប់​ឪពុកម្ដាយ​ឲ្យ​ចូល​ស្ដីដណ្ដឹង នាង​តាម​ប្រពៃណី ហើយ​នាង​ក៏បាន​យល់ព្រម ដោយ​ពុំ​មានការ​ប្ដឹងផ្ដល់​នោះទេ ដោយ​ខ្លួន​សុខចិត្ត​រង់ចាំ​ការសន្យា​។​
​នារី​រងគ្រោះ​រៀបរាប់​បន្តថា លុះ​កន្លង​បាន​ប៉ុន្មាន​ខែក្រោយ​មក នាង​ក៏បាន​លេចឮ​ដំណឹង​ថា ជនសង្ស័យ​បាន​ចូល​ស្ដីដណ្ដឹង​នារី​ដទៃ ដោយ​គ្រោង នឹង​រៀបការ​នៅក្នុង​ខែ ឧសភា ខាងមុខនេះ ទើប​ខ្លួន​មិន​សុខ​ចិ​ត្ដ មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​ប្រទះ​ឡាង ដើម្បី​ឲ្យ​ជួយ​រក យុត្ដិធម៌​ដល់​រូបនាង​។​

បើតាម​ការ​ឲ្យ​ដឹង​ពី​ជនសង្ស័យ​ឈ្មោះ អៀង ឆេង​អាន អាយុ​២៨​ឆ្នាំ មុខរបរ​ជា​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​ប្រទះ​ឡាង​តែម្ដង ដែលមាន​ទីលំនៅ ក្នុងភូមិ​កើតហេតុ​បាន​ឲ្យ​ដឹងថា ខ្លួន​ពិតជា​បាន​មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​នារី​នោះ​ពិតប្រាកដ​មែន តែ​ខ្លួន​មិនបាន​ប្រ​ព្រឹ​ត្ដិ​នូវ​រឿង​ដូច ដែល​នារី​ម្នាក់នេះ​ចោទ​នោះទេ​។​​ពាក់ព័ន្ធ​ទៅ​និង​ករណីនេះ លោក ឈឹម ប៊ុនរ​ត្ន័ អធិការរង​នគរបាល​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មិនត្រូវ​បានធ្វើការ​ឃាត់ខ្លួន​នោះទេ ដោយ​គ្រាន់តែ​ប្រាប់​ខាង​ជនរងគ្រោះ​ថា ពុំមាន​ភស្តុតាង​គ្រប់គ្រាន់ និង​ហួស​ថ្ងៃ​ឃាត់ខ្លួន ដូច្នេះ​គ្រាន់តែ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ កាន់​តុលាការ ដើម្បី​ស៊ើបអង្កេត​តាម​ក្រោយ​៕

ចំនួនអ្នកទស្សនា

    20543287

  • ថ្ងៃនេះ20111
  • ម្សិលមិញ15681
  • សប្តាហ៍នេះ78951
  • ខែនេះ100831
  • ឆ្នាំនេះ100831
  • សរុប20543287