ស្ទឹងត្រែង៖ បុរសមានប្រពន្ធកូនមួយរួចទៅហើយនោះបានឆ្លៀត ឱកាសលួចទាក់ទងជាមួយនឹង ស្រីថ្មីទៀត។លុះពេលប្រពន្ធតាមទាន់ដឹងរឿងប្តីក៏មកវាយប្រពន្ធ ទាំងនាងកំពុងពរកូនខ្ចីក្នុងដៃរហូតមានរបួសស្នាមជាច្រើនកន្លែង។ ហេតុការណ៍នោះបានកើតឡើងនៅភូមិលើសង្កាត់ស្រះប្ញស្សី ហើយប្តីត្រូវ សមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីប្រើហឹង្សាក្នុងគ្រួសារនិង បញ្ជូនមកកាន់អធិការក្រុង ស្ទឹងត្រែង កាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០១៦ ។
លោក ប៊ុន រតនា ប្រធានប៉ុស្តិ៍នគរបាលសង្កាត់ស្រះប្ញ ស្សី បានឱ្យដឹងថាបុរសជាប្តីត្រូវឃាត់ខ្លួនឈ្មោះ ប្រាក់ វិមាន អាយុ១៧ ឆ្នាំរស់នៅភូមិលើ សង្កាត់ស្រះប្ញស្សី ក្រុងស្ទឹងត្រែង។រីឯ ប្រពន្ធឈ្មោះអុកស្រីនាងអាយុ១៨ឆ្នាំ។អ្នកទាំងពីរមិនមានមុខរបរ ពិតប្រាកដនោះទេហើយសព្វថ្ងៃរស់នៅលើដីរដ្ឋមួយកន្លែងសង់ខ្ទមតូចមួយ នៅសង្កាត់ស្រះប្ញស្សី។គ្រួសារខាងលើនេះទើបនឹងរៀបការបានកូនប្រុស មួយមិនទាន់បានមួយខួបផង។ដោយសារតែមានជីវភាពខ្វះខាតគ្មានមុខរបរពិត ប្រាដហើយនៅវ័យក្មេងរាងខ្លួនទៀតទើបចេះតែឈ្លោះប្រកែកគ្នារហូត។
សមត្ថកិច្ចបានឱ្យដឹងថានៅថ្ងៃកើតហេតុទី២២ខែមេសាឆ្នាំ២០១៦ប្រពន្ធ បានដឹងពីប្តីរបស់ខ្លួនមានស្រីថ្មីខណៈពេលខ្លួនកំពុងតែមានកូនខ្ចី ។ពេលស្ត្រីជាប្រពន្ធដឹងពីរឿងស្នេហាលួចលាក់របស់ប្តីក៏ចេះតែ ឈ្លោះប្រកែកគ្នាតាមទូរស័ព្ទជាមួយនឹងស្រីស្នេហ៍ប្តីនាង។ក្រោយពី ស្ត្រីជាប្រពន្ធឈ្លោះគ្នាជាមួយសហាយស្មន់បុរសឈ្មោះប្រាក់វិមាន( ប្តី)បានដឹងក៏មករករឿងប្រពន្ធខ្លួនរហូតទាញដំបងវាយតប់ជាច្រើន ព្រនង់បណ្តាលឱ្យនាងរងរបួស។
ស្ត្រីឈ្មោះអុក ស្រីនាង បាន រៀបរាប់ប្រាប់សមត្ថកិច្ចថាខ្លួនត្រូវប្តីវាយធ្វើបាបនិងគំរាម ជាច្រើនដងហើយរស់នៅមិនចុះសម្រុងគ្នាទេចាប់តាំងពីមានកូនប្រុសមួយ មក។ការរួមរស់ជាមួយគ្នានេះក៏មិនបានរៀបការត្រឹមត្រូវតាមច្បាប់ដែរគឺ ស្រឡាញ់គ្នាដោយចិត្តស្មោះ។ប៉ុន្តែការប្រាថ្នារួមរស់ជាមួយគ្នាដោយ សុភមង្គលនោះមិនបានសម្រេចដូចបំណងឡើយ។
លោកប៉ាង ឡុច អធិការរងនគរបាលក្រុងស្ទឹងត្រែងបានបញ្ជាក់ថាបុរសជាប្តីដែលវាយ ប្រពន្ធត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ លោកថាបើសិនបុរសជាប្តីមិនអាចរួមរស់គ្នាជាមួយប្រពន្ធបានក៏មិន គួរប្រើហឹង្សា វាយដំបែបនេះទេគួរតែរកវិធីផ្សេងដើម្បីដោះស្រាយ។លោក ហូ សំអុល ប្រធានសម្របសម្រួលសមាគមអាដហុក ខេត្តស្ទឹងត្រែង បាននិយាយថា ករណីប្រើហឹង្សាក្នុងគ្រួសារដោយវាយដំគឺជាការរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរ។ ស្ត្រីមានសិទ្ធិស្មើនិងបុរស។ហើយករណីហឹង្សានេះសូមតុលាការ ចាត់ការតាមផ្លូវច្បាប់ទៅចុះ៕