ត្បូងឃ្មុំ៖ នារសៀល ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៦វេលាម៉ោង១៥និង៥៥នាទី នៅចំនុចខាងលិចចម្ងាយប្រហែល១០០ម៉ែត្រ ពី តំបន់មាត់ឃ្មង់ ភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុក ខេត្តត្បូងឃ្មុំ មានករណីភ្លើងនៅតែបន្តឆេះ ព្រោះថាកន្លងមកចាប់ពេលថ្ងៃចូលឆ្នាំរហុតដល់បញ្ចប់ចូលឆ្នាំខ្មែរភ្លើង បានឆេះរាលដាលព្រៃម្ដងបំផ្លាញព្រៃរាប់សិបហិចតា ធ្វើឲ្យប្រជាពលរដ្ឋភ័យបារម្ភម្ដង រួចនិងពុំមានសមត្ថកិច្ចណាអន្តរាគមន៍ពន្លត់ឡើយ។
តែរហូតមកដល់ពេលនេះទើបភ្លើងឆេះសន្ធោសន្ធៅរាលដាលធ្វើឲ្យឆេះតូបប្រជាពលរដ្ឋរកស៊ីលក់ដូរនៅក្បែរចំនួន៥តូប និងកំពុងរាលដាលដល់ផ្ទះប្រជាពលរដ្ឋផងដែរ ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍ និង អធិការ ដ្ឋានស្រុក រួមទាំងរថយន្តពន្លត់អគ្គីភ័យ ខេត្តត្បូងឃ្មុំ កំពង់ចាម បានសហការជួយពន្លត់និងគ្រប់គ្រងស្ថានការណ៍បានពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជិវិតប្រជាពលរដ្ឋណាម្នាក់ឡើយ។
ជុំវិញការឆេះធ្វើឲ្យខូចខាតតូបប្រជាពលរដ្ឋចំនួន៥ ខាងលើនេះសមត្ថកិច្ចពុំទាន់ស្វែងរកមូលហេតុនៃការឆេះរាលដាលនេះឡើយ តែតាមប្រភពមិនច្បាស់ពីប្រជាពលរដ្ឋគឺបណ្ដាលមកពីការដុតព្រៃបំផ្លាញរបស់អ្នកមាន មួយចំនួន ចង់ទន្ទ្រានយកដីអភិរក្សមកកាន់កាប់ហើយករណីឆេះនេះតាំងពីថ្ងៃទី១៦ខែមេសា តែវាមិនរាលដាលដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះទេរហូតមកទល់ពេលនេះទើប ភ្លើងឆេះសន្ធោសន្ធៅឆេះរាលដាល ហើយសមត្ថកិច្ចទើប លត់ដៃលត់ជើងឆោឡោទប់ស្កាត់បង្ក្រាបនោះ៕
ដោយ៖អ៊ាម ហ៊ុយ