បាត់ដំបង ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបាន កើតឡើងនៅតាមផ្លូវជាតិលេខ៥ក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង រវាងរថយន្តក្រុងនិងរថយន្តស្ទូចបណ្តាលឲ្យមានព្រះសង្ឃសុគតមួយអង្គ អ្នកដំណើរស្លាប់១៤នាក់និងរបួសជាង២៣នាក់នៅតាមបណ្ដោយផ្លូវជាតិ លេខ៥ស្ថិតក្នុងភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង នា រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ។
សេចក្តីរាយការណ៍បានឲ្យដឹងបឋមថាមានរថយន្តក្រុងដឹកអ្នកដំណើរបុក ជាមួយរថយន្តស្ទូច ឡើងរួញចូលគ្នា នៅបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី បាត់ដំបង នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៣ខែមេសាឆ្នាំ២០១៦នេះ។ ដែលបណ្ដាលអោយមានអ្នកជាប់ក្នុងរថយន្តជាង២០នាក់ អ្នករបួសធ្ងន់ស្រាល២៣នាក់ និងអ្នកស្លាប់១៤នាក់ហើយ (សាកសពភាគច្រើន ដាច់ដៃ-ជើងនិងបែកក្បាលខ្ទេចយ៉ាងអាណោចអាធ័មមើលលែងយល់)។ខណៈពេល នេះមានសមត្ថកិច្ចនិងប្រជាពលរដ្ឋកំពុងជួយគាស់យកអ្នករងរបួសចេញពី ក្នុងរថយន្តជាបន្តបន្ទាប់ ដើម្បីលើកដាក់លើរថយន្តពេទ្យយកទៅសង្គ្រោះបន្ទាន់៕