ត្បូងឃ្មុំ៖ អគ្គិសភ័យមួយដែលបង្កឡើងដោយឆ្លង ចរន្តអគ្គិសនីមួយបានឆាបឆេះបំផ្លាញលំនៅស្ថានចំនួនបួនល្វែងរបស់ ប្រជាពលរដ្ឋជាអាជីវករផ្សារមួយកន្លែងខាតបង់គិតជាថវិកាប្រមាណជិត៦ ម៉ឺនដុល្លារនិងម៉ូតូទំនើបពីរគ្រឿងនិងសម្ភារ:មួយចំនួនធំទៀត។ អគ្គិភ័យនោះបានកើតឡើងស្ថិតក្នុងភូមិពងទឹកឃុំរកាពប្រាំស្រុក ត្បូងឃ្មុំកាលពីយប់ថ្ងៃទី២២ ខែមេសាឆ្នាំ២០១៦។
លោក អនុសេនីយ៍ឯក សេង មិ នាយប៉ុស្ត៍នគរបាលឃុំរកាពប្រាំ បានប្រាប់ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៦ថា ផ្ទះល្វែងសង់អំពីឈើប្រក់ស័ង្កសីត្រូវភ្លើងឆេះទាំងបួនមានទំហំ ប៉ុនៗគ្នា ៥ ម៉ែត្រគុណនឹង ១២ ម៉ែត្រ ដែលមានម្ចាស់បីនាក់:ឈ្មោះ ឃឿន ណារុំ អាយុ៤៣ឆ្នាំនិងប្រពន្ធឈ្មោះភីមសុភាអាយុ៣៨ឆ្នាំមានមុខរបរលក់ឥ វ៉ាន់គ្រឿងទេស(ចាប់ហួយ)។សរុបការខូចខាតទ្រព្យសម្បត្តិអស់ប្រមាណ ជាងប្រាំម៉ឺនដុល្លារ និង ម៉ូតូម៉ាកវេវអិលហ្វាមួយគ្រឿង។ផ្ទះឈ្មោះ ហ៊ុន សាប៊ី អាយុ ៤០ ឆ្នាំ និង ប្រពន្ធអាយុ ៣៨ ឆ្នាំឈ្មោះ ណើប ស្រីម៉េង មានមុខរបរជាអ្នកជួសជុលទូរស័ព្ទ។ សរុបការខូចខាតទ្រព្យសម្បត្តិអស់ប្រាក់ចំនួន បួនលានរៀលប្រាក់ដុល្លារចំនួន បីពាន់ ដុល្លារ មាស២០ជី( ស្មើពីរតម្លឹង)និងទូរស័ព្ទម៉ាកអាហ្វូចំនួន១០គ្រឿងនិងឈ្មោះ ហ៊ុនសំឡូតហៅចិនអាយុ៣០ឆ្នាំឆេះអស់ចំនួនពីរល្វែងសរុបការខូចខាត អស់ទឹកប្រាក់ប្រមាណ មួយម៉ឺនដុល្លារ និង ម៉ូតូម៉ាកអ៊ែរប្លែក មួយគ្រឿង។
សាក្សីបានបំភ្លឺប្រាប់នគរបាលថា អគ្គិសភ័យនេះបានផ្តើមឆេះចេញពីផ្ទះជួសជុលទូរស័ព្ទ ហើយបានឆាបឆេះពេញបន្ទុក ឆ្លងរាលដាលផ្ទះលក់ចាប់ហួយនិង បានបន្តឆេះប្រហែលពីរម៉ោងដោយមានការជួយពន្លត់ពីរថយន្តពន្លត់អគ្គិ សភ័យចំនួនប្រមាណ ១០ គ្រឿង។
លោកនាយប៉ុស្ត៍សេងមិនៅបានឲ្យ ដឹងទៀតថាក្នុងនោះមានអន្តរាគមន៍ជួយពន្លត់ទប់ស្កាត់កុំឲ្យឆេះរាល ឆ្លងបន្តពីរថយន្តរបស់ក្រុមហ៊ុនចម្ការកៅស៊ូតាប៉ាវចំនួន ១០ គ្រឿង និង រថយន្តស្នងការនគរបាលត្បូងឃ្មុំចំនួន មួយគ្រឿង។ ជាមួយនោះខាងសមត្ថកិច្ចបានសន្និដ្ឋានថា ករណីឆេះបំផ្លាញផ្ទះល្វែងអស់បួនល្វែង និង ទ្រព្យសម្បត្តិមាសប្រាប់រាប់ម៉ឺនដុល្លារនោះ គឺអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនីខាងក្នុងផ្ទះ៕
-