សមត្ថកិច្ច​ចាប់ខ្លួន ជាង​ជួសជុល​ទូរស័ព្ទ​ពាក់ព័ន្ធ​គ្រឿងញៀន​

24-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​ នគរបាល​ព្រហ្មទណ្ឌ ​ខណ្ឌ​ច្បារអំពៅ សហកា​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែកប្រា​ ចាប់ខ្លួន​ជាង​ជួសជុល​ទូរស័ព្ទដៃ​ម្នាក់​ពាក់ព័ន្ធ មុខ​ជំនួញ​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុ​ច​ផ្ទះជួល​បើក​រកស៊ី​ជួសជុល​ទូរស័ព្ទ លេខ​៣៧៦ ផ្លូវ​លេខ​៣៦៩ ភូមិ​ព្រះ​ពន្លារ សង្កាត់​ព្រែក ប្រា ខណ្ឌ​ច្បារអំពៅ  កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មាន ឈ្មោះ​ង៉ែត សីហា ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ ជាង​ជួសជុល​ទូរស័ព្ទ​និង​លក់​ទូរស័ព្ទ​ស្នាក់នៅ​ផ្ទះជួល​ខាងលើ​ប្រពន្ធ ឈ្មោះ​ចាន់​គីម មួយ មានកូន​តូច​២​នាក់​នៅក្នុង​បន្ទុក​។​ក្នុងការ​ចាប់ខ្លួន ជនសង្ស័យ​រូបនេះ​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀ​ម​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ១១​កញ្ចប់​(​ធំ​១​កញ្ចប់​-​តូច​១០​កញ្ចប់ ) ។​មន្ត្រី​ដដែល​បាន​បន្តថា​ជនសង្ស័យ​ជា​មុខសញ្ញា ដែល​សមត្ថកិច្ច​តាមដាន​យូរ​មកហើយ នៅ​ថ្ងៃ​ចាប់ខ្លួន​ជន សង្ស័យ​បាន​យក​ថ្នាំញៀន​១​កញ្ចប់​លក់ ទៅ​ឲ្យ​អ្នកទិញ​តែ​អ្នកទិញ​នោះ ជា​កម្លាំង​បង្កប់​របស់​សមត្ថកិច្ច​។ គ្រានោះ​កម្លាំង​ព្រហ្មទណ្ឌ​ដែល​ស្លៀកពាក់​ស៊ីវិល​បាន​ចាប់ខ្លួន​ជនសង្ស័យ ដកហូត​បាន​ថ្នាំញៀន​១​កញ្ចប់​។

ផ្តើមចេញពី​ការដកហូត​បាន​១​កញ្ចប់​កម្លាំង​នគរបាល​ក៍បាន​បន្ត​ការឆែកឆេរ នៅក្នុង​បន្ទប់​ផ្ទះជួល​ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង​ទទួល ការងារ​ខណ្ឌ​ច្បារអំពៅ​រកឃើញ​ថ្នាំញៀន​ចំនួន​១០​កញ្ចប់​ទៀត​ដែល​ជនសង្ស័យ លាក់ទុក​នៅក្នុង​ទូរ​លក់​ទូរ​ស័​ព្ឌ​និង​នៅក្នុង​អាវរ​ងារ​របស់​កូនក្មេង ដែល​ទុក​នៅក្នុង​បន្ទប់ ទើប​ឈានដល់​ការឃាត់ខ្លួន​តែម្តង ដោយឡែក​សម្ភារៈ ផ្សេងទៀត​មិនបាន​ដកហូត​នោះទេ ។​​ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​រួម​និង វត្ថុតាង​ថ្នាំញៀន​ចំនួន​១១​កញ្ចប់​ត្រូវបញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល ខណ្ឌ​ច្បារអំពៅ ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​រ៕
-

ចំនួនអ្នកទស្សនា

    20543387

  • ថ្ងៃនេះ20211
  • ម្សិលមិញ15681
  • សប្តាហ៍នេះ79051
  • ខែនេះ100931
  • ឆ្នាំនេះ100931
  • សរុប20543387