យុវជន​ដែល​គុប​កញ្ចក់​ធនាគារ ABA ជា​អ្នកលេង​ហ្គេម​តាម​អ៊ិន​ធើ​ណេ​ត​

24-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ ​ទីបំផុត​ទៅ​ភាគី​ខាង​ធនាគារ ABA មិនបាន​ប្តឹងផ្តល់​យុវជន​ដែល​យក​ដុំថ្ម​គប់​បែក​កញ្ចក់ទ្វារ​ធនាគារ​នោះ ទេ ដោយ​គ្រាន់តែ​ទារ​សំណង​ខូចខាត​៨០០​ដុល្លារ​បញ្ចប់រឿង ហើយ​សមត្ថកិច្ច​ក៍បាន​ដោះលែង​យុវជន​ឈ្មោះ ចាន់ រតនៈ អាយុ​២១​ឆ្នាំ ជា​មន្ត្រី​យោធា​ឋានន្តរស័ក្តិ​អនុសេនីយ៍ទោ បម្រើ​ការងារ​នៅ​ក្រសួងការពារជាតិ ។​

​បើតាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​យោធា​ខាងលើនេះ​ជា​មនុ​ស្សញៀន​ល្បែង​តាម​អ៊ិន​ធ័​រ​ណិ​ត ហើយ​បើតាម​ការអះអាង​របស់ ចាន់ រតនៈ គឺ​ខ្លួន​បានឈ្នះ​ពី​ការលេង​ហ្គេម​ចំនួន​៣​បុ​ង ដែ​លបុង​ទី​១​មាន​ទឹកប្រាក់​៣​ម៉ឺន​ដុល្លា​បុ​ង​ទី​២​មាន​ទឹកប្រាក់​១​លាន​ដុល្លា និង​បុ​ង​ទី​៣​មាន​ទឹកប្រាក់​៤៨​ម៉ឺន​ដុល្លារ ហើយ​ថា​ប្រាក់​ទាំងនេះ​ត្រូវបាន​ក្រុមហ៊ុន​បរទេសមួយ​មាន​មូលដ្ឋាន​នៅ សហរដ្ឋអាមេរិក​ផ្ញើ​ចូល​កុង​របស់គេ​តាមរយៈ​ធនាគារ ABA ។​

មន្ត្រី​យោធា​រូបនេះ​បានបញ្ជាក់​ទៀតថា កាលពីមុន​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ខ្លួន​(​ចាន់ រតនៈ​) បាន​ដក​លុយ​ម្តង​រួចមកហើយ​តែ​មិនបាន ហើយ​នៅថ្ងៃនេះ​បើក​មិនបាន​ទៀត ក៏​ផ្ទុះ​កំហឹង​ក៏​គុប​បែក​កញ្ចក់ទ្វារ​ធនាគារ​តែម្តងទៅ ។​​គួររំលឹកថា យុវជន​ម្នា​ក់បាន​ត្រូវ​ប៉ូលិស​មូលដ្ឋាន​ឃាត់ខ្លួន​ភ្លាមៗ  បន្ទាប់ពី​យុវជន​នោះ​យក​ដុំថ្ម​គុប​ធនាគារ ABA បណ្តាល​ឲ្យ​បែក​កញ្ចក់​មួយ​ផ្ទាំង ។​​ហេតុការណ៍​នេះ  បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​២៤ មេសា ២០១៦ នៅ​ជិត​ផ្សារ​ឡាក់​គី​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។​​យុវជន​ដែល សមត្ថកិច្ច​កំពុង​សួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​បឹង​កេងកង​១ នោះ ឈ្មោះ ចាន់ រតនៈ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ៣៤០ ផ្លូវ​៦៥៦ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។​

​សេចក្តីរាយការណ៍​បាន​បន្តថា នៅ​មុនពេល​ឃាត់ខ្លួន សាក្សី​បានឃើញ​យុវជន​ខាងលើ​បាន​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​តម្លៃ​ជាង​៦​ពាន់ ដុល្លារ​ម៉ាក ឌុ​ក (Duke) ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FL 6757  មក​ឈប់​មុខ​ទូ ATM ABA រួច​ដើរចូល​ទៅក្នុង​ទូ​ទំនង​ដក​លុយ ប៉ុន្តែ​ដក​មិនបាន​ក៍​ចេញ​មកវិញ  ដើរ​សំដៅទៅ​ធនាគារ​ដែល​នៅ​ទល់មុខ​គ្នា​នោះ  រួច​រើស​ដុំថ្ម​គប់​បែក​កញ្ចក់​តែម្តង​៕

ចំនួនអ្នកទស្សនា

    20543867

  • ថ្ងៃនេះ451
  • ម្សិលមិញ20231
  • សប្តាហ៍នេះ79531
  • ខែនេះ101411
  • ឆ្នាំនេះ101411
  • សរុប20543867