ជិះ​ម៉ូតូ សណ្តោង​រ៉ឺម៉ក បុក​រថយន្ត បណ្ដាល​ឲ្យ​មនុស្ស​ដាច់​ក្បាល​ផ្លោង​ជាង​២០​ម៉ែត្រ

25-April-2016 | ដោយ មែន កំសត់


​កំពង់ស្ពឺ​៖ គួរ​ឲ្យ​សង្វេគ​ណាស់​បុរស​ម្នា​ក់បាន​ដាច់​ក្បាល ផ្លោង​ចេញពី​ខ្លួន​ជាង​២០​ម៉ែត្រ ដោយសារ​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ទៅបុក និង​រថយន្ត ដឹក​ប្រេង​ដែល​ឈប់​ស្ងៀម​នៅលើ​ផ្លូវត្រង់​ភូមិ​ព្រះ​ស្រែ ឃុំ​ព្រះ​ស្រែ ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ នា​យប់​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦​នេះ​។​
​មន្ត្រី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ​គឺមាន​រថយន្ត​ដឹក​ប្រេង​មួយគ្រឿង បាន​ឈប់​ស្ងៀម​លើផ្លូវ​ដោយ​ដាក់​ចំណាំងផ្លាត​ត្រឹមត្រូវ លុះដល់​វេលា​កើតហេតុ​ស្រាប់​តែមាន​បុរស​ម្នាក់​បាន​បើក​ម៉ូតូ​ឌ្រឹ​ម​សង់ ដែលមាន​សណ្តោង​រ៉ឺ​ម៉ក​ផង​នោះ​មិនបាន​មើល​ក៏​បើក​ទៅបុក​ពីក្រោយ​បណ្តាល​ឲ្យ បុរស​ដែល​បើក​រ៉ឺម៉ក​នោះ​ដាច់​ក្បាល​ផ្លោង ចេញពី​ខ្លួន​ជាង​២០​ម៉ែត្រ ស្លាប់​ភ្លាមៗ នៅ​និង​កន្លែងកើតហេតុ​តែម្តង​។
​ក្រោយ​កើតហេតុ​សព​ត្រូវបាន​សាច់ញាតិ​រៀបចំ ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​ភូមិកំណើត​តាម​ប្រពៃណី រឺ​ឯ​វត្ថុ​តាំង​ទាំង​២ ត្រូវបាន​សមត្ថកិច្ច​ស្រុក​ឧ​ត្តុ​ង្គ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រងចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

ចំនួនអ្នកទស្សនា

    20542967

  • ថ្ងៃនេះ19791
  • ម្សិលមិញ15681
  • សប្តាហ៍នេះ78631
  • ខែនេះ100511
  • ឆ្នាំនេះ100511
  • សរុប20542967