ព្រៃវែង៖ អគ្គិភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន១០ខ្នងនៅក្នុងភូមិប្រឹក្សាទី២ ឃុំសៀងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែងកាលពីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦។
ប្រភពព័ត៌មានបានឲ្យដឹងថាម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះ រួមមានឈ្មោះ មាឃ លន់ ភេទប្រុស ផ្ទះទំហំ៨ គុណនឹង៧ម ០២ខ្នង ប្រក់ស៊ីប្រូ, រួមនឹងទ្រព្យសម្បត្តិមាន ខ្សែក ១ដំឡឹង ១ជី ប្រាក់, ៣លានរៀល, ស្រូវ២តោន, អង្ករ ៥ទៃ,កង់ ១គ្រឿង ខោអាវទាំងអស់ ។ឈ្មោះ អ៊ុយ គឿន ភេទស្រី ផ្ទះ ៦ គុណនឹង៤ម ១ខ្នង ប្រក់ស្លឹក (ម្ចាស់មិននៅផ្ទះ)។មាឃ ខូវ ភេទ ស្រី ផ្ទះ ៩ គុណនឹង១២ម ២ខ្នង ប្រក់ស៊ីប្រូ, ប្រាក់១លានរៀល, ស្រូវ២តោន, អង្ករ ៤ទៃ កង់ ២គ្រឿង, វិទ្យុ, អាគុយ ១, កង្ហា១, ខោអាវ ២ហិប ។មាឃ នាង ភេទស្រី ផ្ទះ ១ខ្នង ប្រក់ស័ង្កសី, ស្រូវ២០ថាំង, អង្ករ ១០បេ, ទូរទស្សន៍១, បាស ១គ្រឿង, ប្រាក់ ១៥ម៉ឺន, (មួយលានហាសិបម៉ឺន រៀល) ទូរសព្ទ ២គ្រឿង ខោអាវទាំងអស់ ។ឈ្មោះអ៊ុយ លាភ ភេទប្រុស ផ្ទះ៩ គុណនឹង៧ម ប្រក់ស៊ីប្រូ ២ខ្នង, ប្រាក់ ៨០០ដុល្លារ, ប្រាក់ខ្មែរ ១លានរៀល, ស្រូវ ៤បេ, អង្ករ ១បេ ខោអាវទាំងអស់ ។ឈ្មោះស៊ឹម ឡូត ភេទស្រី ផ្ទះ៧ គុណនឹង៥ម ១ខ្នង ប្រក់ស្លឹក កង់ ១គ្រឿង, ទូរទស្សន៍ ១គ្រឿង, ស្រូវ ៣ ទៃ, អង្ករ ២បេ, ខោអាវទាំងអស់ ។
ប្រភពដដែលបានបន្តថារីឯ ម្ចាស់ឲ្ទះទី៧. ឈ្មោះហ៊ុន ខេន ភេទប្រុស ផ្ទះ៧ គុណនឹង៩ម ២ខ្នង ប្រក់សង្កសី,ខ្សែកមាស ៥ជី, ប្រាក់ខ្មែរ ៤លានរៀល, កង់ ២គ្រឿង, អាគុយ១, កង្ហា១, ស្រូវ ២តោន, អង្ករ ៥បេ, ខោអាវទាំងអស់និងឈ្មោះអ៊ុយ ឡាត់ ភេទប្រុស ផ្ទះ៦ គុណនឹង៤ម ១ខ្នង ប្រក់ស៊ីប្រូ (ម្ចាស់មិននៅផ្ទះ) និងខូចខាតឈើសម្រាប់ធ្វើផ្ទះ ១ខ្នង។ចំពោះមូលហេតុគឺសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕