បន្ទាយមានជ័យ៖ បុរស ម្នាក់បានទូរស័ព្ទហៅនារីវ័យក្មេងពី ខេត្តសៀមរាបថាឲ្យមកយក លិខិតឆ្លងដែននៅប៉ោយប៉ែតតែបែរជាចាប់រំលោភសេពសន្ថវ:លើនាងនៅក្នុង ផ្ទះសំណាក់ពានមាស។ប៉ុន្តែត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាប់ខ្លួនបញ្ជូនទៅតុលាការកាលពីសៀលថ្ងៃទី២៤ខែមេសា ឆ្នាំ២០១៦។
មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថាការចាប់ខ្លួន ជនសង្ស័យកាលពីរសៀលថ្ងៃទី២៣ខែមេសាឆ្នាំ២០១៦ធ្វើឡើងយោងតាម ពាក្យបណ្ដឹង របស់នារី ជនរងង្គ្រោះឈ្មោះ ឈ.ស អាយុ១៩ឆ្នាំ រស់នៅ ស្រុកស្វាយលើ ខេត្តសៀមរាប។នារី បានប្ដឹងចោទប្រកាន់លើឈ្មោះ ឈិន ចាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ ដែលមានទីលំនៅមិនពិតប្រាកដ ថាបានរំលោភសេពសន្ថវ:លើរូបនាងនៅចំណុចផ្ទះសំណាក់ពានមាស ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ក្នុងនោះជនសង្ស័យបានភូតកុហកនាងឲ្យធ្វើដំណើរពី ខេត្តសៀមរាប ដើម្បីមកយកលិខិតឆ្លងដែននៅប៉ោយប៉ែត។
មន្ត្រី កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងដែរថាជនសង្ស័យបានឆ្លើយ សារភាពថាពិតជាបានចាប់បង្ខំរំលោភសេពសន្ថវ:លើនារីរង្គ្រោះបានសម្រេច មួយដងពិតប្រាកដមែនក្នុងខណៈដែលខ្លួនបានទូរស័ព្ទហៅនារីរងង្គ្រោះ ពីខេត្តសៀមរាបមកប៉ោយប៉ែត ដើម្បីមកយកលិខិតឆ្លងដែន។ ក្រោយពីសាកសួរនៅរសៀលថ្ងៃទី២៤ ខែមេសានេះ ជនសង្ស័យត្រូវបានអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការដាក់ទោស តាមច្បាប់ ៕