អ្នករត់​ឌុប​ជិះ​ម៉ូតូ​ដួល​​ស្លាប់​ដោយខ្លួនឯង

25-April-2016 | ដោយ មែន កំសត់



​កណ្តាល ៖ បើតាម​អ្នក​សាក្សី បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់​បាន​ដួល​ម៉ូតូ​តែឯង​បោក​ទៅនឹង​បង្គោល​អង់ តែ​ន​ទូរទស្សន៍​និង​ឃឿន​ផ្ទះជួល បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ បន្ទាប់ពី​ដាក់​ម៉ូយ​ចុះ​បាន​បន្តិច ។​

​ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ ទី​២៥ មេសា ២០១៦ នៅក្នុង​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​
​សេចក្តីរាយការណ៍​បាន​បន្តថា ជនរងគ្រោះ​ឈ្មោះ អាត់ សុខន អាយុ​៤៨​ឆ្នាំ ស្រុកកំណើត​នៅ​ស្រុក​បាទី ខេត្តតាកែវ និង​បានមក​ជួល​ផ្ទះ​នៅក្នុង​ភូមិសាស្ត្រ​ខាងលើ ។​​សមត្ថកិច្ច​បានដាក់​ការសង្ស័យថា ការស្លាប់​នេះ​អាច​បណ្តាលមកពី​បុរស​នោះ​មាន​ជំងឺលើសឈាម ៕

ចំនួនអ្នកទស្សនា

    20545837

  • ថ្ងៃនេះ2421
  • ម្សិលមិញ20231
  • សប្តាហ៍នេះ81501
  • ខែនេះ103381
  • ឆ្នាំនេះ103381
  • សរុប20545837