ត្បូងឃ្មុំ៖ នៅវេលាម៉ោងប្រមាណ១២ និង ៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៦ ស្ថិតនៅចំណុច ផ្ទះសំណាក់យីហោ ភ្នំប្រុស២ បន្ទប់ លេខ១១៩ នៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុក ខេត្ត ត្បូងឃ្មុំ កម្លាំងនគរបាល ជំនាញ សហការជាមួយ នគរបាលប៉ុស្តិ៍ ទន្លេបិទ បានឃាត់ខ្លួនមុខសញ្ញា២នាក់ក្នុងការជួញដូរសាធាតុញៀន ។
ជនសង្ស័យទី១ឈ្មោះ គឹម សុខស្រ៊ុន ភេទប្រុស អាយុ២៥ឆ្នាំ ទី២ឈ្មោះ អ៊ីម យឹម ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិ ទន្លេបិទ លើ ឃុំទន្លេបិទ ស្រុក ខេត្ត ត្បូងឃ្មុំ ។សមត្ថកិច្ចបានឆែកឆេរ រកឃើញ មានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន៤កញ្ចប់ តូច៣ ធំ១ ជញ្ជីងថ្លឹង១គ្រឿង រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់។
ដោយ៖ អ៊ាម ហ៊ុយ