ខឹង​ស្ត្រី​វិកល​ច​រឹក​ស្រែកជេរ ខ្លាំងពេក ផ្ទុះ​កំហឹង​វាយ​សម្លាប់​រួច​អូស​សព​ទម្លាក់​ទឹកស្ទឹង​សែន​

25-April-2016 | ដោយ មែន កំសត់


​កំពង​ធំ​៖ ករណី​ឃាតកម្ម​មួយ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ខាងក្រោម​ស្ពាន​ស្ទឹងសែន ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដែល​បង្កដោយ​ជនល្មើស​២​នាក់ បាន​វាយ​សម្លាប់​ស្ត្រី​វិកល​ច​រឹក​ម្នា​ក់ល ដែល​តែងតែ​ផឹកស្រា​ស្រវឹង ហើយ​ទៅ​ស្រែកជេរ​ឡូឡា ទៅលើ​ពួកគេ​។​

​សព​ជនរងគ្រោះ​ខាងលើ មានឈ្មោះ ឈាន ធុច អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់ ចំណែកឯ​ជនល្មើស​មានឈ្មោះ ហេង ធារ៉ា អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹងសែន សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ និង​ម្នាក់ទៀត​សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​នៅឡើយ​ទេ​។
​លោក​ឧ​ត្ត​ម​សេនីយ៍ ជូ សំអាន ស្នងការ​នគរបាល​ខេត្តកំពង់ធំ បានឱ្យដឹងថា សព​ជនរងគ្រោះ​ដែល​អណ្ដែត​ក្នុង​ស្ទឹង មាន​សភាព អាក្រាតកាយ ត្រឹម​ចង្កេះ​ចុះក្រោម តែ​គ្មាន​ការចាប់រំលោភ​ទេ វា​ជាការ​វាយ​សម្លាប់ រួច​អូស​ទម្លាក់​ទឹកស្ទឹង ដោយសារ​ជនល្មើស ខឹង​នឹង​ជនរងគ្រោះ​តែងតែ​ស្រវឹង​ស្រែក​ឡូឡា​នៅ​ជិត​កន្លែង​ខ្លួន​រស់នៅ ទើប​ជនល្មើស​ឈ្មោះ ហេង ធារ៉ា បាននាំគ្នា​ម្នាក់ទៀត​ទៅ​វាយ ជនរងគ្រោះ នឹង​ដំបង និង​បាន​អូស​សាកសព​ជនរងគ្រោះ​ទម្លាក់​ទឹកស្ទឹង​សែន ក្រោយពី​បានទទួល​ព័ត៌មាន​នៃ​អំពើ​ឃាតកម្ម​ខាងលើនេះ កម្លាំង​នគរបាល​របស់លោក បានធ្វើការ​ស្រាវជ្រាវ​ភ្លាមៗ រហូត​ចាប់ខ្លួនបាន​ជនសង្ស័យ​ទាំង​២​នាក់ និង​អាចឈាន​ទៅដល់​ការចាប់ខ្លួន បក្ខពួក​ផ្សេងទៀត​ផងដែរ​។​
​សម្រាប់​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​យកទៅ​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងសែន ដើម្បី​បន្ត​ការសួរនាំ និង​ចាត់ការ​បន្តទៀត​៕












ចំនួនអ្នកទស្សនា

    20544317

  • ថ្ងៃនេះ901
  • ម្សិលមិញ20231
  • សប្តាហ៍នេះ79981
  • ខែនេះ101861
  • ឆ្នាំនេះ101861
  • សរុប20544317