សមត្ថកិច្ច​តាម​ចាប់​ស្ត្រី​២​នាក់ ជា​ជនដៃដល់ កាត់​ក្បាល​បុរស​ម្នាក់ នៅ​ខេត្តកំពង់ស្ពឺ

26-April-2016 | ដោយ មែន កំសត់



​កំពង់ស្ពឺ​៖ កម្លាំង​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦​នេះ បាន​ឃាត់ខ្លួន​ស្ត្រី​២​នាក់ ជា​ដៃដល់​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ដែល​បាន​កាត់​ក្បាល​បុរស​ម្នាក់ ដោយ​ចោទប្រកាន់ថា ចេះ​អំពើ​អាប​ធ្មប់​។ ជនសង្ស័យ​ខាងលើ​មានឈ្មោះ​៖ ទី​១ ឈ្មោះ អឹម សុន អាយុ​៥៨​ឆ្នាំ ជា​អ្នក​សម្លាប់ និង​ទី​២ ឈ្មោះ ម៉ៅ ចាន់នី ហៅ​ខ្លី អាយុ​៣៣​ឆ្នាំ ជា​អ្នកសមគំនិត​។​

​លោក សម សាក់ នាយការិយាល័យ​ព្រហ្មទណ្ឌ​ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា សព​ជនរងគ្រោះ​ត្រូវបាន​រកឃើញ​ក្នុង​ចម្ការ​ស្វាយ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ ប៉ុន្តែ​សាកសព​ជនរងគ្រោះ​មានតែ​ខ្លួន​បាត់​ក្បាល ហើយ​រហូត​មកទល់ពេលនេះ សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​កំពុង​រុករក​បន្ត​។​
​ស្ត្រី​សង្ស័យ​ទាំង​២​នាក់ បាន​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​ពិតជា​បានសម្លាប់​ជនរងគ្រោះ​មែន ដោយសារតែ​ចេះ​អាប​ធ្មប់ ហើយ​ធ្លាប់ធ្វើ​ឲ្យ​ប្រជាជន​នៅក្នុង​ភូមិ ស្លាប់​ជា​បន្តបន្ទាប់​៕

ចំនួនអ្នកទស្សនា

    20544057

  • ថ្ងៃនេះ641
  • ម្សិលមិញ20231
  • សប្តាហ៍នេះ79721
  • ខែនេះ101601
  • ឆ្នាំនេះ101601
  • សរុប20544057