កម្លាំង​នគរបាល​ខណ្ឌដូនពេញ ចេញ​បង្ក្រាប​ក្រុមចោរប្លន់​ម៉ូតូ​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ

26-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោក ហួត ចាន់​យ៉ា​រ៉ា​ន់ អធិការនគរបាល​ខ​ណ្ឌ​ដូនពេញ បាន​ថ្លែង​ឲ្យ​ថា នៅវេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរ​បាលច​តុ​មុខ បាន​សហការ​ជាមួយ​កម្លាំង នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​បាន​ដេញ បង្ក្រាប​ក្រុមចោរប្លន់​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ ចំនួន​២​នាក់ ក្នុងចំណោម​៣​នាក់ ខណ​:​ដែល​ពួកគេ​កំពុង​គំរាម កាប់​ជនរងគ្រោះ​ម្នាក់​ប៉ង​ប្លន់​យក​ម៉ូតូ​។​
​ករណី​គំរាម​កាប់​ប្លន់​យក​ម៉ូតូ​នេះ បាន​កើតឡើង​នៅត្រង់ចំណុច​ផ្លូវ​សុរា​ម្រឹត មុខ​មេ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខណ្ឌដូនពេញ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

​លោក ហួត ចាន់​យ៉ា​រ៉ា​ន់ បាន​បញ្ជាក់ថា ករណីនេះ​បាន​បង្កឡើង​ដោយ ជនសង្ស័យ​មួយក្រុម​មាន​គ្នា​បីនាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង​ដែល​មួយគ្រឿង​ម៉ាក Dream C110 ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1BZ-4867 ជិះ​គ្នា​ពីរ​នាក់​ប្រដាប់​ដោយ​ដាវ​ចំនួន​មួយ (​ឃាត់ខ្លួន​) និង​បក្ខពួក​ម្នាក់ទៀត​ជិះ​ម៉ូតូ​ម៉ាក Nex ពណ៍​ផ្កាឈូក ពាក់​ផ្លាកលេខ ភ្នំពេញ 1CV- 5025 (​គេចខ្លួនបាត់​) បាន​ប្រើ​កាំបិត​គំរាម​កាប់​ប្លន់ យក​ម៉ូតូ​មួយគ្រឿង ម៉ាក Suzuki Let's ពាក់​ផ្លាកលេខ​ភ្នំពេញ 1CN-9465 ពី​ជនរងគ្រោះ​ជិះ​គ្នា​បីនាក់ (​ប្រុស​ទាំងបី​)​។       
​បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​២​នាក់ បាន​ឃាត់ខ្លួន​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលាការ​៕

ចំនួនអ្នកទស្សនា

    20546897

  • ថ្ងៃនេះ3481
  • ម្សិលមិញ20231
  • សប្តាហ៍នេះ82561
  • ខែនេះ104441
  • ឆ្នាំនេះ104441
  • សរុប20546897