ភ្នំពេញ៖ សមត្ថកិច្ចនគរបាលសង្កាត់កាកាបបាន ឃាត់ខ្លួនកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរឈ្មោះពៅសក្តិសិទ្ធយកទៅ សាកសួរទាក់ទងទៅនឹងការប្រើអំពើហិង្សាវាយទៅលើប្រពន្ធ។ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិក្បាលដំរីសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ កាលពី ល្ងាចថ្ងៃទី២៤ ខែមេសាឆ្នាំ២០១៦។
សមត្ថកិច្ចបានឲ្យដងថា កីឡាករ ពៅ សក្តិសិទ្ធ អាយុ២៩ឆ្នាំ និងមានស្រុកកំណើតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បាន និយាយថាពួកគាត់រស់នៅជាមួយគ្នា៨ឆ្នាំមកហើយ។ មូលហេតុដែលប្រើអំពើហិង្សាវាយទៅលើប្រពន្ធមួយដៃដោយសារខឹងប្រព ន្ធមានសាហា យ និងយកលិខិតឆ្លងដែន(Passport)លាក់ទុក ខណៈខ្លួនត្រូវធ្វើដំណើរទៅជប៉ុនវិញនៅថ្ងៃស្អែកទី២៥ ខែមេសាព្រោះបេសកកម្ម៤ឆ្នាំ។ក្នុងនោះរូបគេ ទើបតែបាន២ឆ្នាំប៉ុណ្ណោះ និងថានៅក្នុងប្រទេសជប៉ុនរូបគេធ្វើជាគ្រូក្បាច់គុនបុរាណខ្មែរផង និង ឡើងសង្វៀនប្រដាល់ផង ។
ចំណែកឯប្រពន្ធឈ្មោះ សុខ ធារ៉ា អាយុ២៩ឆ្នាំ បាននិយាយតបថា មូលហេតុដែលនាងយកលិខិតឆ្លងដែនលាក់ដោយសារប្តី(ពៅសក្តិសិទ្ធ)មាន ស្រីថ្មី។ នៅចំពោះមុខសមត្ថកិច្ចកីឡាករពៅសក្តិសិទ្ធបានធ្វើកិច្ចសន្យាថា និងឈប់ប្រើអំពើហង្សារទៅលើប្រពន្ធខ្លួនទៀត ហើយនឹងព្រមរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធតទៀត៕