អធិការ​ខណ្ឌ​សែន​សុខ បង្ហាញមុខ​ក្រុមចោរឆក់ ប្លន់​និង​ប្រើប្រាស់​គ្រឿងញៀន

26-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ  នា​ព្រឹក​ថ្ងៃទី ២៦ មេសា ឆ្នាំ​២០១៦​នេះ  បានធ្វើការ​បង្ហាញមុខ​ក្រុមចោរ ឆក់ ប្លន់ និង​ប្រើប្រាស់​គ្រឿងញៀន​៧​នាក់ មុន​បញ្ជូន​ឡើង​តុលាការ​។​
​លោក ម៉ក់ ហុង បាន​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ថា មុខសញ្ញា​ឆក់ ប្លន់ និង​ប្រើប្រាស់​គ្រឿងញៀន​ទាំង​៧​នាក់ ដែល​ត្រូវបាន​បង្ហាញមុខ​នា​ព្រឹក​នេះ គឺ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី សហការ​ជាមួយ​កម្លាំង​អត្ត​រាគ​មន៍​ខណ្ឌ​សែន​សុខ បង្ក្រាបបាន ខណៈ​ពួកក្រុម​ល្មើស​ទាំងនេះ ណាត់គ្នា​បំរុង​មកលេង​ហ្គេម​បាញ់​ត្រី​មួយកន្លែង កាលពី​ម៉ោង​១២៖៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវលំ ក្រុម​១២ ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​លោក​អធិការ​បន្តទៀតថា មុន​ការឃាត់ខ្លួន​ក្រុម​សង្ស័យ​ខាងលើ គឺ​កម្លាំង​របស់លោក​បានធ្វើ​ការស្រាវជ្រាវ​និង​តាមដាន រាប់​ខែ​មកហើយ លុះ​ដល់ពេល​កម្លាំង​សម្ងាត់​បាន​រាយការណ៍​មក​ប្រាប់ថា ក្រុម​នេះ មក​ប្រមូល​ផ្តុំគ្នា​លេង​ហ្គេម​បាញ់​ត្រី​នៅ​ចំណុចកើតហេតុ​ខាងលើ ទើប​កម្លាំង​នគរបាល​របស់លោក ចេញ​តាម​ច្បាម និង​ឃាត់ខ្លួន​បាន​៧​នាក់ យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី តែម្តង​។​
​ជនសង្ស័យ​ទាំង ៧​នាក់ រួមមាន​៖
​ទី​១. ឈ្មោះ ឃុន សុខន អាយុ​២២​ឆ្នាំ​
​ទី​២. ឈ្មោះ ម៉ៅ ចាន់​វាសនា អាយុ​២៤​ឆ្នាំ​
​ទី​៣. ឈ្មោះ ភឿង យា អាយុ​២៦​ឆ្នាំ​
​ទី​៤. ឈ្មោះ សូរ សារ៉ាត់ អាយុ​២៦​ឆ្នាំ​
​ទី​៥. ឈ្មោះ មឿ​ន ដែន​ឧ​ត្ត​ម អាយុ​១៩
​ទី​៦. ឈ្មោះ ស៊ឹម ពិសិដ្ឋ អាយុ​២៨​ឆ្នាំ​
​និង​ទី​៧. ឈ្មោះ សុខ ខម​រា អាយុ​១៩​ឆ្នាំ​។​
​ជនសង្ស័យ​ទាំង​៧​នាក់ បន្ទាប់ពី​ការបង្ហាញ​មុខជា​សាធារណៈហើយ និង​បញ្ជូន​ទៅកាន់​សាលាដំបូង​ទាំងអស់ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

ចំនួនអ្នកទស្សនា

    20544697

  • ថ្ងៃនេះ1281
  • ម្សិលមិញ20231
  • សប្តាហ៍នេះ80361
  • ខែនេះ102241
  • ឆ្នាំនេះ102241
  • សរុប20544697