មកពី​ផឹក ខឹង​ប្រពន្ធ​បបួល​ទៅ​លែងលះ យក​សាំង ២០​លីត្រ​ដុត​ផ្ទះ ឆេះ​ខ្ទេច

26-April-2016 | ដោយ មែន កំសត់


 កណ្តាល ៖ បុរស​ម្នាក់​ផឹកស្រា ស្រវឹង​រករឿង​ប្រពន្ធ ហើយ​ពេលនោះ ប្រពន្ធ​បបួល​ទៅ​សាលាឃុំ ដើម្បី​សុំ​លែងលះគ្នា ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ខឹង​តូង យក​សាំង ២០​លីត្រ ចាក់​ដុត​ផ្ទះ​ឆេះ​ម៉ដ្ឋ កាលពី​វេលា​ម៉ោង ១​និង​២០ នាទី ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦​នៅ​ចំណុច ភូមិ​កណ្តាល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ហើយ​ក្រោយពេល ធ្វើ​សកម្មភាព​រួច បុរស​ចិត្ត​ភ្លើង បាន​រត់គេចខ្លួន បាត់ស្រមោល តែម្តង​។

​ជនរងគ្រោះ​ឈ្មោះ សយ យ៉ា​រិ​ទ្ធ អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ ខាងលើ មុខរបរ កសិករ ជា​ប្រពន្ធ ជនសង្ស័យ​ឈ្មោះ កង ខែ​ត ត្រូវជា​ប្តី អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ ខាងលើ មុខរបរ​កសិករ រត់គេចខ្លួន​។ សម្ភារៈ​ខូចខាត ឆេះ​ផ្ទះ ១​ខ្នង ទទឹង ៥​ម៉ែត្រ បណ្តោយ ៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់ស​ង្ក័​សី ជញ្ជាំង​ស​ង្ក័​សី ក្រាល​ក្តារ និង​សម្ភារៈប្រើប្រាស់ ក្នុងផ្ទះ​អស់ទាំង​ស្រុង​។

​នៅ​មុនពេល​កើតហេតុ ជនសង្ស័យ ផឹកស្រា​ស្រវឹង រករឿង​ប្រពន្ធ ពេលនោះ​ប្រពន្ធ ក៏​និយាយ​ទៅ​ប្តី​ថា បើ​រករឿង​ខ្ញុំ​ចឹ​ង ទៅ​សាលាឃុំ លែងលះគ្នា​ទៅ ស្រាប់តែ​ប្តី​ឮដូចនេះ ក៏បាន​ទៅប្រាប់​ម្តាយក្មេក​ថា ប្រពន្ធ​ខ្ញុំ​ចង់​លែង​ខ្ញុំ ឮដូចនេះ​ម្តាយក្មេក ក៏​និយាយ​ទៅវិញ​ថា វា​និយាយ​លេង​ទេ​។ ពេលនោះ​បុរស​រូបនោះ ក៏បាន​ដើរទៅ​ផ្ទះ​ខ្លួន​វិញ ដោយ​ដៃ​មាន​កាន់​ពូថៅ និង ប៊ីដុង​សាំង ប្រហែល ២០​លីត្រ រួច​ក៏​ចាក់​សាំង​ក្រោមផ្ទះ យក​ដែកកេះ កេះ​ដុត​ផ្ទះ​ខ្លួនឯង បណ្តាល​ឲ្យ​ឆេះ​អស់​តែម្តង រួច​រត់​គេចខ្លួនបាត់​៕
 

ចំនួនអ្នកទស្សនា

    20544297

  • ថ្ងៃនេះ881
  • ម្សិលមិញ20231
  • សប្តាហ៍នេះ79961
  • ខែនេះ101841
  • ឆ្នាំនេះ101841
  • សរុប20544297