ដោយសារ​ជំងឺ​ប្រចាំកាយ ធ្វើទុក្ខ​ខ្លាំងពេក​ចង​-​ក ធ្វើអត្តឃាត

26-April-2016 | ដោយ មែន កំសត់

 
​ពោធិ៍សាត់​៖ បុរស​ម្នាក់​ត្រូវបាន​បងប្អូន​ប្រទះឃើញ ចងក​ធ្វើអត្តឃាត និង​ធ្នឹម​ផ្ទះ​ស្លាប់​យ៉ាង​អាណោចអាធម៌ ដោយសារ​មាន​ជំងឺ​រ៉ាំរ៉ៃ ប្រចាំកាយ​ធ្វើទុក្ខ​ខ្លាំងពេក​។ ហេតុការណ៍​នេះ បាន​ភ្ញាក់ផ្អើល ឡើង​នៅ​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៦​ត្រង់ចំណុច​ក្នុងផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​រ៉ា សង្កាត់​ផ្ទះ​ព្រៃ ក្រុង ខេត្តពោធិ៍សាត់​។​

​សមត្ថកិច្ច​ប្រាប់ថា ជនរងគ្រោះ​ដែលមាន​ជម្ងឺ​រ៉ាំរ៉ៃ សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​ឈ្មោះ កង មិថុនា អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ សម​ត្ត​កិច្ច​បាន​បញ្ជាក់ថា យុវជន​ដែល​ស្លាប់​ខាងលើ ពិតជា កើតឡើង​ដោយសារ​ចងក​ប្រាកដ​មែន​។ ក្រោយពី​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ សមត្ថកិច្ច​បានប្រគល់​សព​យុវជន​ខាងលើ ទៅ​ឲ្យ​ក្រុមគ្រួសារ ដើម្បី​យក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

ចំនួនអ្នកទស្សនា

    20544387

  • ថ្ងៃនេះ971
  • ម្សិលមិញ20231
  • សប្តាហ៍នេះ80051
  • ខែនេះ101931
  • ឆ្នាំនេះ101931
  • សរុប20544387