ករណី​ពុល​ត្រី​កំពត​រួច​បុរស​ម្នា​ក់បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ

26-April-2016 | ដោយ មែន កំសត់

កណ្ដាល​៖ បុរស​ម្នាក់​ក្រោយពី​ហូប​ត្រី​កំពត​រួច​មាន អាការ​:​ឈឺ​ចុកចាប់​ពេញ​ក្នុង​ខ្លួន​ត្រូវ​ក្រុមគ្រួសារ​នាំយកទៅ មន្ទីរពេទ្យ​តែ​អកុសល​ជន​នោះបាន​ស្លាប់​បាត់ទៅហើយ​។ ហេតុការណ៍​បានកើត​ឡើង​នៅក្នុង​បរិវេណ​ឡឥដ្ឋ​មួយកន្លែង​ក្នុងភូមិ​ឈើទាល ឃុំ ព្រែក​អញ្ចាញ​ស្រុក​មុខកំពូល ខេត្តកណ្ដាល កាលពី​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០១៦​។

​សមត្ថកិច្ច​បាន ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ ឈិន នាង​អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ទួល​ក្រសាំង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល និង​ប្រពន្ធ ឈ្មោះ គិ​ប​ច្រឹប​សព្វថ្ងៃ​ស្នាក់នៅ​ឡឥដ្ឋ​ផា​ច​លាង​ស្រេង​ភូមិ​ឈើទាល​ឃុំ​ព្រែក អញ្ចាញ​ស្រុក​មុខកំពូល​ខេត្តកណ្ដាល​។​មុន​កើតហេតុ​ជនរងគ្រោះ​និង​ប្រពន្ធ បាននាំគ្នា​ទៅរក​ត្រី​នៅ​ចំណុច​បឹង​ព្រែក​អញ្ចាញ​ក៍​ទិញ​ត្រី​ក្រពត​បាន ប្រាំមួយ​ក្បាល ។ ពេលមកដល់​ផ្ទះ ជនរងគ្រោះ​បាន​យក​កំពត​ទៅ​ដុត​ហូប ។​ពេលនោះ​ប្រពន្ធ​ជនរងគ្រោះ​បាន​ប្រាប់ថា កុំ​ហូប​ក្រពត​អី ព្រោះ​ក្រពត​នេះ​ភ្នែក​ឡើង​ក្រហម​ប្រយ័ត្ន​ពុល​។​តែ​ជនរងគ្រោះ​មិន​ស្ដាប់ ក៏​យក​ក្រពត​ទាំង​មួយ​ក្បាល​នោះ​ដុត​ហើយ​ហូប ក្រោយពេល ហូប​រួច​ក៏​ទៅ​ដេក​នៅលើផ្ទះ​។​ប្រពន្ធ​មិនបាន​ចាប់អារម្មណ៍​មើល​ជនរងគ្រោះ ទេ​។ រហូតដល់​ល្ងាច​ថ្ងៃ​ដដែល​ជនរងគ្រោះ​បាន​ស្រែកហៅ​ប្រពន្ធ​ឲ្យ​ជួយ​លើកឡើង បត់ជើង​ហើយ​បាន​ប្រាប់​ប្រពន្ធ​ថា​ឈឺ​ចុកចាប់​អស់​ពេញ​ទាំង​ខ្លួន សង្ស័យ​ពុល​ក្រពត​ហើយ ។

​សមត្ថកិច្ច​បាន​បន្តថា​ពេលនោះ ប្រពន្ធ​ជនរងគ្រោះ​បាន​ហៅ​អ្នកជិតខាង​ឲ្យ​យក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​ពេទ្យ ព្រែក​អញ្ចាញ ។ លុះដល់​ព្រលប់​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់ នៅក្នុង​មន្ទីរពេទ្យ​តែម្ដង ។  បន្ទាប់មក ទើប​ក្រុមគ្រួសារ​នាំ​សព​មក​តម្កល់ទុក​នៅ​វត្ត​ព្រែក​អញ្ចាញ ដើម្បី​ធ្វើបុណ្យ​។ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៦ ទើប​ផ្នែក​ជំនាញ​សហការ​ជាមួយ​ប៉ុស្តិ៍ និង​អាជ្ញាធរ​ឃុំ​ចុះ​ធ្វើការ​ពិនិត្យ​សាកសព​ឃើញថា លើ​ខ្លួន​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​កត់សំគាល់ និង​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ឡើយ​រួច ក៏បាន​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ចំនួនអ្នកទស្សនា

    20544457

  • ថ្ងៃនេះ1041
  • ម្សិលមិញ20231
  • សប្តាហ៍នេះ80121
  • ខែនេះ102001
  • ឆ្នាំនេះ102001
  • សរុប20544457