កម្លាំង​អាវុធហត្ថ​ខណ្ឌ ​ជ្រោយចង្វារ ចុះ​ឆែកឆេរ​ភូមិគ្រឹះ រកឃើញ​ក្មេងស្រី​១០​នាក់ សង្ស័យ​បង្ខាំង​ខុសច្បាប់​

27-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ដឹកនាំ​ការសម្របសម្រួល​តាមផ្លូវ​ច្បាប់ ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៦​នេះ បាន​ចុះទៅ​ឆែកឆេរ​ភូមិគ្រឹះ​ដ៏​ធំ​មួយកន្លែង ស្ថិតនៅ​ចំណុច​ក្រុមទី​៥​ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ដោយ​រកឃើញ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​ចំនួន​១០​នាក់ ដែល​កំពុងធ្វើការ​នៅ​ទីនោះ សង្ស័យ​បង្ខាំង​ខុសច្បាប់​។​

​មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ សេង ឈាង បាន​ប្រាប់ នៅ​យប់​ថ្ងៃនេះ​ថា តាមពិតទៅ​ករណីនេះ ក្រោយ​ការសួរនាំ​បន្តិច គឺ​មិនមែនជា​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​នោះទេ ជា​ការយក​ពួកគេ (​ក្មេងស្រី​) មក​រៀន​ការងារ​ផ្នែក​ម៉ាស្សា ប៉ុន្តែ​មាន​សាច់ញាតិ និង​បង្អូន​ក្មេងស្រី​ម្នាក់​មករក​រឿង រហូត​រាយការណ៍​ទៅ​សមត្ថកិច្ច​របស់លោក ថា​មាន​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​ទាំងនេះ​តែម្តង​។​
​នារី​រងគ្រោះ​ឈ្មោះ សំ ណា​ង​ស្រី​ភី​ន អាយុ​១៥​ឆ្នាំ ដែល​ត្រូវបាន​សាច់ញាតិ​បស់​នាង​មកប្តឹង និង​តាម​រករឿង តែ​ធាតុពិត​ម្ចាស់​ភូមិគ្រឹះ គឺ​គាត់​មើលទៅ​មាន​ចិត្តល្អ យក​ពួកគេ​មក​បណ្តុះបណ្តាល​ផ្នែក​ម៉ាស្សា​។ នេះ​បើ​យោងតាម​លោក​មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​។​

​យ៉ាងណាក៏ដោយ លោក សេង ឈាង បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ​កម្លាំង​អាវុធហត្ថ​របស់លោក សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ប្រឆាំង​ការជួញដូរ​មនុស្ស បាននិងកំពុង​សួរនាំ​បន្តទៀត​៕











ចំនួនអ្នកទស្សនា

    20544267

  • ថ្ងៃនេះ851
  • ម្សិលមិញ20231
  • សប្តាហ៍នេះ79931
  • ខែនេះ101811
  • ឆ្នាំនេះ101811
  • សរុប20544267