ប្រ​ពន្ធ​គាំងបេះដូង​ស្លាប់​នៅពេល​សម្រាលកូន​ចោទថា​ពេទ្យ​ខ្វះ​សមត្ថភាព​

27-April-2016 | ដោយ មែន កំសត់



ស្វាយរៀង ៖ បុរស ជា​ប្តី​ម្នាក់​បាន​ចោទ​គ្រូពេទ្យ​ខេត្តស្វាយរៀ្ង​ង​ថា​មានការ​ធ្វេសប្រហែស ក្នុងការ​បង្កើតកូន​ប​ណ្តា​ល​ឲ្យ​ប្រពន្ធ​របស់គាត់​ហូរឈាម​ជាច្រើន​រហូត ខ្សោះ​ពី​ខ្លួន​ហើយ​បាន​ស្លាប់​នៅក្នុង​បន្ទប់វះកាត់​មន្ទីរពេទ្យ​ខេត្ត តែម្តង​ក្រោយពី​សម្រាល​រួច​។​ភាព​សោកសៅ​បាន​កើតឡើង​នៅក្នុង​ន្ទីរ​ពេទ្យ ខេត្តស្វាយរៀង​ស្ថិតនៅ​ភូមិ​ស្រះ​វង្ស សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង កាលពី​ល្ងាច​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០១៦​។​

​បើតាម​មន្ត្រី កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹងថា​ស្ត្រី​រងគ្រោះ​ស្លាប់បាត់​បង់ជីវិត ឈ្មោះ​សៀង​សុភាព​អាយុ​៣៣​ឆ្នាំមាន​ទីលំនៅ​ភូមិ​វាល​យន្ត​សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​មាន​ប្តី​ឈ្មោះ​ញ៉ឹក​រ៉ា​អាយុ​៣៥​ឆ្នាំ​ជាម​ន្ត្រី កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​។​ប្រភព​ដដែល​បន្តថា​ស្ត្រី​រងគ្រោះ ឆ្លងទន្លេ​កូន​ទី​២​កូន​ទីមួយ​ឈ្មោះ​ញឹម​ស្រី​សុភា​អាយុ​៨​ឆ្នាំ​ហើយ​មាន ផ្ទៃពោះ​កូន​ទី​ពីរ​គ្រប់​ខែ​ឆ្លងទន្លេ​ប្តី​ក៏បាន​បញ្ជូនទៅ​មន្ទីរពេទ្យ ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២៥​មេសា​២០១៦​រហូតដល់​ម៉ោង​១១​ថ្ងៃ​ដដែល​ទើប សម្រាល​បានកូន​ស្រី​ម្នាក់​គ្រូពេទ្យ​បាន​សំអាត​រួចរាល់​នៅវេលា​ម៉ោង​១១ និង​៣០​នាទី​។​

​ប្រភព​នោះបាន​បន្តថា​លុះ​នៅក្រោយ​មក​មួយ​ម៉ោង ស្រាប់តែ​ស្ត្រី​ទើប​ឆ្លងទន្លេ​មាន​អាការ​:​ចុក​ក្នុង​ពោះ​ខ្លាំង​ហើយ ធ្លាក់ឈាម​។​ប្អូនស្រី​ជនរងគ្រោះ​ក៏បានរ​ត់ទៅ​ហៅ​គ្រូពេទ្យ​ក៏ប៉ុន្តែ​មានតែ អ្នកគ្រូ​ពេទ្យ​ម្នាក់​ប៉ុណ្ណោះ​ដោយ​ប្រាប់ថា​លោក​វេជ្ជបណ្ឌិត​ទៅផ្ទះ អស់ហើយ​។​រហូតដល់​ម៉ោង​១​រសៀល​ទើប​មាន​លោកគ្រូ​ពេទ្យ​មកដល់​ឲ្យ​យក​ចុះ​ពី ជាន់​ទី​១​ទៅ​សាល​វះកាត់​នៅ​ខាងក្រោម​និង​ឲ្យ​សាច់ញាតិ​យក​ឈាម​មក​ដូរ​រួច បញ្ចូល​ឈាម​អស់​២​ផ្លោក​ហើយ​គ្រូពេទ្យ​បាន​ឲ្យ​ប្តី​រក​ឈាម​២​ផ្លោក​ទៀត​ដោយ ឲ្យ​សាច់ញាតិ​បរិច្ចាក​ឈាម​យកមក​ប្តូរ​។​រហូតដល់​ម៉ោង​២​និង​១០​នាទី​រសៀល គ្រូពេទ្យ​បានមក​ហៅ​ប្តី​ទៅ​សាកសួរ​ប្រវត្តិ​ជម្ងឺ​របស់​ប្រពន្ធ​គាត់​ហើយ គ្រូពេទ្យ​ប្រាប់ថា​ស្ត្រី​រងគ្រោះ​មាន​ជម្ងឺ​បេះដូង​ពេល​វះកាត់​ហត់​ដង្ហក់ ខ្លាំង​មិនអាច​សង្គ្រោះ​បានទេ​អស់​លទ្ធភាព​ហើយ​(​ឈាម​២​ផ្លោក​ក្រោយ​មិនបាន បញ្ចូល​ឲ្យ​ជនរងគ្រោះ​ទេ​)​។​

​ប្តី​ជនរងគ្រោះ​និយាយថា​ប្រពន្ធ គាត់​មិន​ដែលមាន​ជម្ងឺ​បេះដូង​ទេ​បើ​មាន​ជម្ងឺ​គឺ​ធ្លាប់មាន​ជម្ងឺរលាកមាត់ ស្បូន​។​បន្ទាប់មក​នៅវេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ស្ត្រី​រងគ្រោះ​ក៏បាន ដាច់ខ្យល់​ស្លាប់​ក្នុង​បន្ទប់វះកាត់​តែម្តង​ទើប​បុរស​ជា​ប្តី​ចោទថា គ្រូពេទ្យ​មានការ​ធ្វេសប្រហែស​ទុក​ឲ្យ​ហូ​ឈាម​រហូត​អស់ពី​ខ្លួន​បណ្តាល​ឲ្យ គាំងបេះដូង​ស្លាប់​ហើយ​ពេល​គាត់​សួរថា​តើ​ពេល​វះកាត់​នោះ​រកឃើញ​មូលហេតុ អ្វី​បាន​បណ្តាល​ឲ្យ​ហូ​ឈាម​ដូច្នេះ​?​ក៏ប៉ុន្តែ​លោកគ្រូ​ពេទ្យវះកាត់​មិន ប្រាប់​ទេ​។​បុរស់​ជា​ប្តី​បានដាក់​ពាក្យបណ្តឹង​ទៅ​លោក​មេ​បញ្ជាការដ្ឋាន​កង រាជ​អាវុធហត្ថ​ខេត្ត​ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ​ប្រពន្ធ​កូន​របស់គាត់​។ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​២៦​មេសា​និង​ចុះទៅ ស្រាវជ្រាវ​ក្នុងករណី​នេះហើយ​លោក​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិនអាច​រក​សុំ ការបំភ្លឺ​បានទេ​នៅ​ល្ងាច​ថ្ងៃទី​២៥​នេះ ៕


ចំនួនអ្នកទស្សនា

    20544527

  • ថ្ងៃនេះ1111
  • ម្សិលមិញ20231
  • សប្តាហ៍នេះ80191
  • ខែនេះ102071
  • ឆ្នាំនេះ102071
  • សរុប20544527