កម្លាំង​អាវុធហត្ថ​ស្រុក​អូរ​ជុំ​ចាប់​រថយន្ត​ធុន​ត្រា​ដឹកឈើ​ប្រណី​តទៅ​វៀតណាម

27-April-2016 | ដោយ មែន កំសត់


 រតនគិរី​៖ ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅវេលា​ថ្ងៃត្រង់​ទី​២៦​ខែមេសា​ឆ្នាំ​២០១៦​នេះ​កម្លាំង​អាវុធហត្ថ មូលដ្ឋាន​ស្រុក​អូរ​ជុំ​បាន​ចាប់​រថយន្ត​ធុន​ត្រា​មួយគ្រឿង​ដឹកឈើ​ប្រណិត ពេញ​ខណៈ​កំពុងធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​៧៨A​ត្រង់ចំណុច​ភូមិ​កាឡៃ​១ ឃុំ​កាឡៃ​ស្រុក អូរ​ជុំ ខេត្តរតនគិរី​ប្រុង​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​។​ប៉ុន្តែ​មន្ត្រី​ជំនាញ ហាក់ដូចជា​មិនសូវ​ហ៊ាន​ចាត់ការ​ក៏​ព្រោះតែ​ម្ចាស់​រថយន្ត​ជា​កូន អ្នកតំណាងរាស្ត្រ​ម្នាក់​នៅក្នុង​ខេត្តរតនគិរី​នេះ​។

​ប្រភព ព័ត៌មាន​នោះបាន​ឲ្យ​ដឹង​ទៀតថា​រហូតដល់​រសៀល​ថ្ងៃទី​២៦​ខែមេសា​ថ្ងៃ​ដដែល រថយន្ត​ធុន​ត្រា​ដឹកឈើ​ប្រណីត​ពេញ​នោះ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន ស្រុក​អូរ​ជុំ នាំយកមក​រក្សាទុក នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី​។

 ក្រោយ​នាំយកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មន្ត្រីរដ្ឋបាល​ព្រៃឈើ បាន​ប្រាប់​ឲ្យ​ដឹងថា​រថយន្ត​ដឹកឈើ​ប្រណិត​នេះ​មាន​ឈើ​ចំនួន​១៩៥​ដុំ ស្មើនឹង​១,៨៦៣​ម៉ែត្រគូប​ប្រភេទ​ធ្នង់​​ក្នុងករណីនេះ​ប្រជាពលរដ្ឋ​រង់ចាំ​មើល​តើ​សមត្ថកិច្ច​ជំនាញ​ហ៊ាន​អនុវត្ត​តួនាទី​ដែរឬទេ​?៕

ចំនួនអ្នកទស្សនា

    20544337

  • ថ្ងៃនេះ921
  • ម្សិលមិញ20231
  • សប្តាហ៍នេះ80001
  • ខែនេះ101881
  • ឆ្នាំនេះ101881
  • សរុប20544337