ចងក​សម្លាប់ខ្លួន សង្ស័យ​ជា​រឿង​ឃាតកម្ម​

27-April-2016 | ដោយ មែន កំសត់

‬​
​ភ្នំពេញ​៖ នៅវេលា​ម៉ោង​២​និង ៤៥​នាទី​រសៀល ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅក្នុង​សង្កាត់ អូរ​ឬ​ស្សី​ទី​២ ខណ្ឌ​៧​មករា  រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​បុរស​ម្នាក់​ចងក​ធ្វើអត្តឃាត​ក្នុង​បន្ទប់​ដោយ​បន្សល់ទុក​ប្រពន្ធ​និង​កូន​៣​នាក់​ទៀត​អោយនៅ​កំព្រា​។
​សព​មានឈ្មោះ ឈួន ប៊ុន អាយុ​៣១​ឆ្នាំ មុខរបរ​ជាង​កាត់​កញ្ចក់ ស្នាក់នៅ​ផ្ទះជួល​លេខ​២៨៥Ez​ផ្លូវ​លេខ​លំ​១៦៤ ក្នុង​សង្កាត់ អូរ​ឬ​ស្សី​ទី​២ ខណ្ឌ​៧​មករា  រាជធានី​ភ្នំពេញ និង​ប្រពន្ធ​មាន​ឈ្នោះ ឃឹម សុខា​វី ភេទ​ស្រី អាយុ​៣៤ មានកូន​៣​នាក់​ទៀត​។

​តាម​ការរាយការណ៍ នៅ​មុនពេល​កើតហេតុ​រូបគាត់​កំពុងតែ​មើល​កូន​របស់គាត់​នៅ​ខាងក្រៅ​លុះ​មក​ម៉ោង​កើតហេតុ​ខាងលើ​ក៏​ប្រទះឃើញ​ប្ដី​របស់គាត់​ចងក​នៅ​នឹង​ស្នួល​ខោអាវ​នៅក្នុង​បន្ទប់​ស្លាប់​បាត់ទៅហើយ​ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​នឹង​សមត្ថកិច្ច​ចុះមក​មើល​កន្លែងកើតហេតុ​។​
 បន្ទាប់មក​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​អ្នកពិនិត្យ​សាកសព​។ តែបើ​តាម​អ្នកជិតខាង​នាំគ្នា​ខ្សឹប​សៀវ​ថាបើ​ចងក​ទៅ​ស្នួល​ខោអាវ​វា​មិនអាច​ទៅរួច​ទេ​សង្ស័យថា​ឃាតកម្ម​៕

ចំនួនអ្នកទស្សនា

    20546527

  • ថ្ងៃនេះ3111
  • ម្សិលមិញ20231
  • សប្តាហ៍នេះ82191
  • ខែនេះ104071
  • ឆ្នាំនេះ104071
  • សរុប20546527