ចោរ​ប្រដាប់អាវុធ​២​នាក់ ប្លន់​ម៉ូតូ​បានសម្រេច​ទៀតហើយ នៅលើ​ទឹកដី​ខណ្ឌ​សែន​សុខ

28-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវបាន​ក្រុម​ប្លន់​ប្រដាប់អាវុធ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង នឹង​ប្រើប្រាស់​កាំភ្លើងខ្លី​មួយ​ដើម បានធ្វើការ​ភ្ច​ង់​គំរាម​បាញ់សម្លាប់ ដើម្បី​ប្លន់​យក​ម៉ូតូ​ឌ្រឹ​ម​សង់​២០១៣ ពណ៌​ខ្មៅ​មួយគ្រឿង ស្លាក​លេខ​កំពង់ចាម​៖ 1L-3199 នៅ​ជិត​វត្ត​សំរោង​អណ្តែត ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នា​ម៉ោង​១០៖០០​នាទី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦​នេះ​។​

​បុរសរងគ្រោះ​បាន​និយាយ​ប្រាប់ថា មុន​មាន​ក្រុមចោរ​ប្រដាប់អាវុធ​ប្លន់ យក​ម៉ូតូ​របស់គាត់ គឺ​គាត់​បាន​ត្រលប់​មកពី​ធ្វើការ ដោយ​ជិះ​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់ យកទៅ​បាត់​នោះ​តែម្នាក់ឯង ក្នុង​គោលបំណង​ទៅផ្ទះ​តែ​ទៅ​មិនទាន់​ដល់​ផង ទើបតែ​ជិះ​មកដល់​កន្លែងកើតហេតុ ក៏​លេចមុខ​ជនល្មើស មួយក្រុម​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក MSX នឹង​ប្រើប្រាស់​កាំភ្លើង​មួយ​ដើម បាន​គៀរ​គាត់​ឲ្យ​ឈប់​រួច ដក​កាំភ្លើង​ពី​ចង្កេះ​គំរាម​បាញ់ សម្លាប់​ដោយ​ការភិតភ័យ និង​ពាក្យ​គំរាម​របស់​ក្រុមចោរ បុរសរងគ្រោះ​ក៏បាន​ប្រគល់​ម៉ូតូ​របស់ខ្លួន​ឲ្យ​ទៅ​ក្រុមចោរ​នោះ ជិះ​ចេញទៅ​បាត់​ដោយ​សុ​វត្ថ​ភាព​។ បន្ទាប់ពី​ក្រុមចោរប្លន់​យក​ម៉ូតូ​ទៅ​បាត់ ជនរងគ្រោះ បាន​ត្រឹម​ឈរ​អស់សង្ឃឹម​តែប៉ុណ្ណោះ​៕

ចំនួនអ្នកទស្សនា

    20545827

  • ថ្ងៃនេះ2411
  • ម្សិលមិញ20231
  • សប្តាហ៍នេះ81491
  • ខែនេះ103371
  • ឆ្នាំនេះ103371
  • សរុប20545827