សមត្ថកិច្ច​ស្ទាក់ចាប់​បានតែ​រថយន្ត ចោរ​រត់​បាត់

28-April-2016 | ដោយ មែន កំសត់


​កំពង់ចាម ៖ រថយន្ត​ម៉ាក​FORD RANGER មួយគ្រឿង​ស៊េរី​២០០៨ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ពោធិសាត់​2A-0894 ដែល​ទុក​នៅខាងមុខ​ផ្ទះ ជា​កម្ម​សិទ្ធ​របស់​អ្នកលក់​គ្រឿងសំណង់​ម្នាក់​ឈ្មោះ លី ផល្លា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ។ ត្រូវបាន​ចោរ​មួយក្រុម​មាន​គ្នា​៣​នាក់ បានមក​ធ្វើ​សកម្មភាព​លួច​បើក​យក​ពីមុខ​ផ្ទះ កាលពី​វេលា​ម៉ោង​១០​និង​៤៦​នាទី​យប់ ថ្ងៃទី​២៦ មេសា ២០១៦ ក្បែរ​ផ្សារ​ព្រៃទទឹង ក្នុងភូមិ​ព្រៃទទឹង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ដោយបាន​បើក​រត់គេច​រហូតដល់ មុខ​អធិការដ្ឋាន​នគរ​បា ល​ស្រុក​បាធាយ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដេញ​ស្ទាក់​ចាប់បាន តែ​ក្រុមចោរ​បាន​បើកទ្វារ​រថយន្ត​រត់គេច​ប្រញាប់​គេចខ្លួន​បាត់អស់ ទាំង​កណ្តាល​អា​ធ្រា​ត្រ​។​

​លោក​វរ​សេនី​យ៏​ទោ កែវ ស៊ា​ង​ហ៊​ន់ អធិការនគរបាល​ស្រុក​ព្រៃឈរ​ប្រាប់​ឲ្យ​ដឹងថា តាម​ទន្លាប់ ម្ចាស់ផ្ទះ​ខាងលើ តែងតែបាន​ទុក​រថយន្ត​នៅខាងមុខ​ផ្ទះ ជា​រៀងរាល់​យប់​ជាច្រើន​ឆ្នាំ​មកហើយ ពុំ​ដែលមាន​បាតុភាព​ណាមួយ​កើតឡើង​នោះទេ ហើយ​ថែមទាំង​មិនមាន​របង​បាំង​ទៀតផង ។ លោក​វរ​សេនី​យ៏​ទោ កែវ ស៊ា​ង​ហ៊​ន់ អធិការនគរបាល​ស្រុក​ព្រៃឈរ ប្រាប់​បន្តថា​ស្រាប់តែ​នៅ​យប់​ថ្ងៃ ទី​២៦​មេសា បែរជា​ឮសូរ​សំឡេង​រថយន្ត​បាន​បើក​ចេញពី​មុខផ្ទះ ឆ្ពោះ​ចេញទៅ​ទិស​ខាងលិច​តាមផ្លូវ ជាតិ​លេខ​៧ បន្តិចក្រោយមក​អ្នកជិតខាង​បានឃើញ​ពី​ហេតុ​ការ​ណ៏​នេះ ក៏​ប្រញាប់​ទូរស័ព្ទ​សួរនាំ​ម្ចាស់ ផ្ទះ​គឺ​បាន​ឆ្លើយតប​ថា​មិន​បានចេញ​ទៅណា​ទាំងយប់​ទេ កំពុងតែ​ដេក​នៅក្នុង​ផ្ទះ ។​
​ទើប​ដឹងថា​ប្រាកដ ជាមាន​ចោរ​មក​ចូល​លួច​បើក​ទៅហើយ ជាមួយ​នោះ​រូបលោក​បាន​ទូរស័ព្ទ ឲ្យ​អធិការនគរបាល​ស្រុក ជើងព្រៃ និង​ស្រុក​បាធាយ​ចាំ​ស្ទាក់ ព្រមទាំង​បាន​ប្រាប់​ពី​ភិនភាគ​រថយន្ត និង​ស្លាក​លេខ​ថែមទៀត បន្ទាប់មក​ស្រាប់តែ​កម្លាំង​នគរបាល​ស្រុក​បាធាយ បានឃើញ​រថយន្ត​រប​ស់​អ្នកលក់​គ្រឿងសំណង់​បាន បើក​មកដល់​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​បាធាយ ក៏​សមត្ថកិច្ច​បាន​លើក​សញ្ញា​ឲ្យ​ឈប់ រថយន្ត​បា ន​ឈប់​ពី​ចម្ងាយ​ក៏​មនុស្ស​ក្នុង​រថយន្ត​៣​នាក់ បាននាំគ្នា​ប្រញាប់​បើកទ្វារ​រថយន្ត​លោត​ចុះ​រត់គេចខ្លួន បាត់អស់​បន្សល់ទុក​តែ​រថយន្ត​ប៉ុណ្ណោះ ។​
​លោក​វរ​សេនី​យ៏​ទោ កែវ ស៊ា​ង​ហ៊​ន់ អធិការនគរបាល​ស្រុក​ព្រៃឈរ បញ្ជាក់ថា​រហូតមកដល់​ព្រឹក​ថ្ងៃទី ២៧​មេសា ២០១៦ លោកស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​ប្រគល់​រថយន្ត​នោះ​ទៅ​ឲ្យ​ម្ចាស់ ដើម​វិញ ។ ជាមួយគ្នានេះដែរ ម្ចាស់​រថយន្ត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម ត្ថ​កិច្ច​ដែល​តាម​ប្រមាញ់​រថយន្ត ដែល​ចោរលួច​នោះបាន​មកវិញ ។ ទន្ទឹម​នោះ​ក៏បាន​ណែនាំ​ដល់ ម្ចាស់​រថយន្ត​ត្រូវតែ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ នៅ​ថ្ងៃក្រោយ​កុំ​ឲ្យ​មានការ​ធ្វេសប្រហែស​បន្ត​ទៀត​៕

ចំនួនអ្នកទស្សនា

    20545797

  • ថ្ងៃនេះ2381
  • ម្សិលមិញ20231
  • សប្តាហ៍នេះ81461
  • ខែនេះ103341
  • ឆ្នាំនេះ103341
  • សរុប20545797