រតនគិរី៖ កម្លាំងស្នងការនគរបាល រតនគិរីកាលពី ថ្ងៃទី២៧ខែមេសាឆ្នាំ២០១៦បានចាប់ខ្លួនជនសង្ស័យចំនួនពីរនាក់យកមក សាកសួររួចបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ដ។ជនសង្ស័យទី១មានឈ្មោះ លុយទីភេទប្រុសអាយុជាង២០ឆ្នាំជនជាតិខ្មែរមានរបរបើកឃ្លីនិកនៅ ភូមិជ័យជំនៈសង្កាត់ឡាបានសៀកក្រុងបានលុងនិងម្នាក់ទៀតឈ្មោះហេង រតនាភេទប្រុសអាយុជាង៤០ឆ្នាំជនជាតិខ្មែរមានរបរជាបុគ្គលិកនៅមន្ទី ពេទ្យបង្អែកខេត្ដរតនគិរី។
គួរបញ្ជាក់ថាកាលពីម៉ោងជាង៣យប់ ថ្ងៃទី២១ឈានចូលថ្ងៃទី២២ខែមេសាក្រុមចោរ៤នាក់ជិះរថយន្ដឡុចស៊ីស ៥៧០ពរណ៍ខ្មៅ១គ្រឿងបើកសំដៅឃ្លាំងឱសថដែលស្ថិតនៅមន្ទីរពេទ្យបង្អែក ខេត្ដរតនគិរីចាក់សោយកថ្នាំអស់មួយចំនួនធំរួចបើករថយន្ដទៅបាត់។លោក ហ៊ីងផានសគន្ធាប្រធានមន្ទីរពេទ្យបង្អែកខេត្ដបានឱ្យដឹងថាករណីចោរ ចូលយកឱសថក្នុងឃ្លាំងនោះយើងបានពិនិត្យនិងប្រធានមន្ទីរសុខាភិបាល បានពិនិត្យឃ្លាំងគឺចោរយកថ្នាំអស់មួយចំនួនធំស្មើនិងទឹកប្រាក់ជិត ៨លានរៀល។
លោកប្រធានមន្ទីរពេទ្យបានបន្តថាក្នុងនោះយើង បានកំណត់មុខសញ្ញានិងបានដាក់ពាក្យប្ដឹងទៅអាជ្ញាធរទៅស្នងការខេត្ត និងទៅរដ្ឋមន្ដ្រីក្រសួងសុខាភិបាលរួចហើយ។រដ្ឋមន្ដ្រីលោកជំរុញឱ្យមាន វិធានការដើម្បីវែកមុខជនខិលខូចយកមកផ្ដន្ទាទោស។នៅថ្ងៃទី២៧ខែមេសា នេះប៉ូលិសខេត្ដរតនគិរីបាននាំខ្លួនជនសង្ស័យពីរនាក់មានឈ្មោះ ដូចខាងលើមកសាកសួរនៅស្នងការដ្ឋាននគរបាលរួចរសៀលថ្ងៃដដែលបញ្ជូនទៅ តុលាការចាត់ការដើម្បីចាត់ការបន្ដតាមនីតិវិធី៕