ពោធិ៍សាត់ ៖ ខណៈប្រពន្ធរវល់ ទៅធ្វើការ នៅរោងចក្រ ឪពុកតិរិច្ឆានបានចាប់ កូនស្រីបង្កើត អាយុ ៩ឆ្នាំ រំលោភបានសម្រេច កាលពីវេលាម៉ោង ៩និង០០ នាទីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅចំណុចក្រោមផ្ទះ របស់ជនសង្ស័យ ជាឪពុកស្ថិតក្នុងភូមិកំពង់ឡរ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចនគរបាល ស្រុកក្រគរ បានឱ្យដឹងថា មានករណីរំលោភសេពសន្ដវៈ ដោយឪពុក រំលោភកូនស្រីបង្កើត បង្កឡើងដោយ ជនសង្ស័យជាឪពុក ឈ្មោះ រុំ រ៉ាន់ អាយុ ៣១ឆ្នាំ រស់នៅភូមិ. ឃុំកើតហេតុ ហើយកុមារីរងគ្រោះ ឈ្មោះ ញរស អាយុ ៩ឆ្នាំ ត្រូវជាកូនបង្កើត ។ មុនពេលកើតហេតុ ឪពុកបានប្រឡែងលេង ជាមួយកូនស្រី (កុមារីរងគ្រោះ) ខណៈម្ដាយរបស់នាង រវល់ទៅធ្វើការរោងចក្រ ចំណែកប្អួនប្រុស អាយុ ៥ឆ្នាំទៅរៀនបាត់ គ្រានោះឪពុក បានប្រើម្រាមដៃ មកលើប្រដាប់ភេទ។
ក្រោយមកកូនប្រាប់ថា ឈាមច្រើនណាស់ពុកអើយ ឪពុកឮដូច្នេះ ក៏យកខោ និងសារ៉ុងរបស់ប្រពន្ធ ជូតបន្ទាប់មក ក៏ដួសបាយឱ្យកូនហូប ។ យោងតាមការបំភ្លឺ ពីកុមារីរងគ្រោះ ជាកូនបង្កើត បានបញ្ជាក់ថា ឪពុករបស់ខ្លួន បានចាប់រំលោភ ក្រោយមកក៏ធ្លាក់ឈាម រួចឪពុកបានយក ដុំថ្មដុតស្អំពោះ។ យ៉ាងណាក៏ដោយ ការចាប់ឃាត់ ជនសង្ស័យជាឪពុក ខាងលើនេះ ធ្វើឡើងក្រោយពី ទទួលបានព័ត៌មាន ពីអ្នកជិតខាង ហើយកុមារីរងគ្រោះ ត្រូវម្ដាយយកមកធ្វើ កោសល្យវិច្ច័យ នៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់៕