ភ្នំពេញ៖ នៅវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃ ទី២៨ ខែមេសា ឆ្នាំ២០១៦ ដោយមានការដឹកនាំផ្ទាល់ពីលោក ប៉ឹលល កុសល អភិបាលខណ្ឌសែនសុខ រដ្ឋបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងអធិការនគរបាលខណ្ឌ បានចុះឃាត់ករណីកាប់ប្លន់យកម៉ូតូ នៅចំនុច ក្រុម៥ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
-ជនរងគ្រោះឈ្មោះមុំ វិសាល ភេទប្រុស អាយុ21ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅភូមិកើតហេតុ ខាងលើ ជិះម៉ូតូ 0១គ្រឿងម៉ាក ZOOMER.X ពាក់ស្លាកលេខភ្នំពេញ 1FT-4713។ ចំណែកជនសង្ស័យមាន គ្នា04នាក់ ជិះម៉ូតូ02គ្រឿងម៉ាក ICON មិនចាំស្លាក់លេខ និងម៉ាកNEX មិនចាំស្លាកលេខ៕